គ្រឿងផ្សំ-ស្លាបមាន់ ៤០០ក្រាម កាត់ជាដុំ -ទ្រូងមាន់ ៣០០ក្រាម កាត់ជាដុំ-ខ្ទឹមចិញ្រ្ចាំ ឱ្យម៉ដ្ឋ -ម្សៅការី ១កូនស្លាបព្រាកាហ្វេ -ម្រេចស ១កូនស្លាប់ព្រាកាហ្វេ -ប្រេងខ្យង ២កូនស្លាបព្រាកាហ្វេ -ប្រេងល្ង ២កូនស្លាបព្រាកាហ្វេ -ម្សៅមី ២កូនស្លាបព្រាកាហ្វេ -ទឹកសណ្ដែកសៀង ២កូនស្លាបព្រាកាហ្វេ -ស្លឹកតើយ ៣០សន្លឹក -ប្រេងបន្លែសំរាប់បំពង

វិធីធ្វើ ដំបូង ត្រូវយក គ្រឿងផ្សំ ទាំងអស់ លាយចូលគ្នា ប្រលាក់ ទុករយៈពេល ៣ម៉ោង ឬ ក៏មួយយប់។ បន្ទាប់មក យកសាច់ដែលប្រលាក់រួច ទៅខ្ចប់ជាមួយនឹង ស្លឹកតើយ ដោយប្រើយក ឈើតូចមកដោតចំកណ្ដាល រួចទៅបំពង ទុកចោល រយៈពេល ១០នាទី ជាកាស្រេច៕
ដោយ៖ វណ្ណៈប្រភព៖ Cooking Cambodian