សម្ពាធឈាមឡើងខ្ពស់ជាងធម្មតា ត្រូវបានគេស្គាល់ថា ជាជំងឺលើសឈាម ដែលជាកត្តាមួយបណ្តាលឱ្យមានគ្រោះថ្នាក់នៃជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ យោងទៅតាមភ្នាក់ងារសហគមបេះដូងសហរដ្ឋអាមេរិក មានមនុស្សច្រើនជាង ៧៥លាននាក់  មានជំងឺលើសឈាម។ កត្តាជាច្រើន ដែលរួមចំណែកបណ្តាលឱ្យមានជំងឺលើសឈាម គឺមកពី ហ្សែន(តំណពូជ) ស្រេ្តស ការរស់នៅ តែមួយកន្លែង និង កង្វះការតមអាហារ។

ខាងក្រោមនេះ គឺជាប្រភេទអាហារមួយចំនួន ដែលអាចជួយ កាត់បន្ថយសម្ពាធឈាមឱ្យធ្លាក់នៅទាប ដោយវិធីងាយៗ ពីធម្មជាតិ។

/

ខ្ទឹមស៖ គឺជាប្រភេទអាហារម្យ៉ាង ដែលមានតួនាទី  ការពារប្រឆាំងនឹងឆេះរលាក ឬរោល និង ប្រឆាំងនឹង មេរោគផ្សេងៗ និង អាចព្យាបាលជំងឺបេះដូង   បានយ៉ាងល្អប្រសើរ។

វីធីព្យាបាល៖ សូមទទួលទានខ្ទឹមស មួយខ្លែប ក្នុងមួយថ្ងៃ  វានឹងជួយកាត់បន្ថយសម្ពាធរបស់អ្នក ឱ្យនៅទាប បន្តិចម្តងៗ ក្នុងរយៈពេលបីខែ។

ចេក៖ មានផ្ទុកនូវសារធាតុប៉ូតាស្យូមខ្ពស់ ដែលអាចជួយកាត់បន្ថយសម្ពាធឈាមឱ្យធ្លាក់មកនៅទាប និង កាត់បន្ថយគ្រោះថ្នាក់នៃ  ជំងឺដាច់សរសៃ ឈាមខួរក្បាល។ មួយវិញទៀត ចេកមានផ្ទុកនូវសារធាតុសូយ៉ូមទាប ដែលមានសារសំខាន់បំផុតសំរាប់មនុស្សមានសម្ពាធឈាមខ្ពស់ គួរជៀសវាង។

វិធីព្យាបាល៖ សូមទទួលទានចេកមួយផ្លែ ក្នុងមួយថ្ងៃ  វានឹងផ្តល់ នូវសារធាតុប៉ូតាស្យូមខ្ពស់ដែលអាចជួយកាត់បន្ថយកាត់សម្ពាធឈាមខ្ពស់ ឱ្យធ្លាក់មកនៅទាប និង ជួយការពារគ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងជំងឺបេះដូងផ្សេងៗ ទៀត បានយ៉ាងមានប្រសិទ្ធិភាពខ្ពស់។

ក្រៅពីផ្លែចេក អ្នកក៏អាចទទួលទានប្រភេទផ្លែឈើមួយចំនួនទៀតបានដែរដូចជា៖ ផ្លែស្វាយផ្លែប៉ម ផ្លែសេរី និង ផ្លែទទឹម៕

ដោយ៖ វណ្ណៈប្រភព៖ top10homeremedies