ឥណ្ឌូនេស៊ី៖ តាមការអោយដឹង ពីក្រុមអាជ្ងាធរ និងប៉ូលីសទីក្រុងចាកាតា កាលពីថ្ងៃ ព្រហស្បត៌ិ ពឹ្រកមិញនេះថា ក្រុមប៉ូលីសនឹងបើកការស៊ើបអង្ដេត តាមដានបែបទ្រុងទ្រាយធំ ដើម្បីវែកមុខបណ្ដាក្រុមភេវជន ដែលបានបំផ្ទុះគ្រាប់បែកជិតទីក្រុងចាកាតា កាលពីពេលថ្មីៗ កន្លងមកនេះ។

width=457

 លោក Rikwantoគួរបញ្ចាក់ផងដែរថា កាលពីរសៀលថ្ងៃ ពុធម្សិលមិញនេះ មានជនសង្ស័យមួយក្រុមបានជាតិផ្ទុះ នៅជិតទីក្រុងចាកាតា។ ប៉ូលីសបាននិយាយថា ទៅបីវាមិនមែនជារូបរាងជាលក្ខណៈគ្រាប់បែកក៏ដោយ តែការបំផ្ទុះនោះ ក៏អាចប៉ះពាល់ និងអាចផ្ដាច់យកអាយុជីវិតប្រជាពលរដ្ឋបានផងដែរ។ ការបំផ្ទុះនោះ គឺផ្សំដោយសារធាតុ aluminium powder, sulphur និង boxes of nails ផងដែរ។

width=457

ការបំផ្ទុះជាតិផ្ទុះជិតទីក្រុងចាកាតាបើតាមការសន្និដ្ឋានរបស់ប៉ូលីលក្រុងចាកាតា បានអោយដឹងថា ការបំផ្ទុះគ្រាប់បែកនោះ គឺ ប្រហែលជាទាក់ទងទៅនឹង ពូកសាសនាអ៊ីសា្លមផ្ដាច់ខ្លួន ដែលពូកនេះ កន្លងមកធា្លប់បានបំផ្ទុះគ្រាប់បែក ដែលបណ្ដាលអោយមនុស្សស្លូតត្រង់ប្រមាណជា ២០០ នាក់ស្លាប់ កាលពីឆ្នាំ ២០០១- ២០០២ នាកន្លងមក។

 

ដោយ៖ សីហាប្រភព៖ asiaone