ក្រុមកាំភ្លើងធំ Arsenal បានចរចារត្រូវថ្លៃ ចុះកុងត្រាជាមួយ យុវជនរបស់បារាំង Yaya Sanogoដែលផ្ទេរពីក្រុម Auxerre រួចរាល់ហើយ ។Yaya Sanogo មានវ័យ ២០ ឆ្នាំជាយុវជនក្នុងក្រុមជំរើសជាតិ អាយុក្រោម ២១ ឆ្នាំរបស់បារាំងដែលមានទេពកោសល្យល្អ ជាពិសេសសមត្ថភាព លេងជាខ្សែរប្រយុទ្ធ ។ Sanogo គឺជាកីឡាករដែលស៊ុតបាន ១១ គ្រាប់ក្នុង ២៤​ ប្រកួតពេលលេងអោយក្រុម Auxerre ។ Sanogo ក៏កំពុងលេងអោយក្រុមជំរើសជាតិ ក្នុងការប្រកួតបាល់ទាត់ អាយុក្រោម ២១ ឆ្នាំនៅ Turkey ផងដែរ ។

/យុវជនវ័យ ២០ ឆ្នាំម្នាក់នេះ បានជួយអោយក្រុម U21 បារាំងឈានដល់វគ្គ ១៦ ក្រុមចុងក្រោយដោយគ្រាប់បាល់ ២ គ្រាប់របស់គេ ក្នុងជំនួបជាមួយ Turkey ។ Arsene Wenger បាននិយាយថាលោកមើលឃើញ ទេព្យកោសល្យរបស់ Sanogo តាមការលេងរបស់គេនៅ Auxerre ជាពិសេសការលេងរបស់គេនៅក្រុម U21 បារាំងនៅ Turkey នេះឯងទើបលោកមានទំនុកចិត្ត ក្នុងការនាំយក Sanogo មកចូលរួមក្រុម Arsenal ។គួរបញ្ជាក់ផងដែរថា Sanago ចូលរួមលេងអោយក្លឹប Auxerre ពេលដែលគេមានអាយុ ១៤ ឆ្នាំជាកីឡាករវ័យក្មេង ។ ចំណែកក្រុម Arsenal នៅមិនទាន់ប្រាប់អំពី រយៈពេលនៃកុងត្រា និង តំលៃនៅឡើយទេ ៕

/

 

ដោយ ៖ កុសលប្រភព ៖ bbc