អូឡាំពិក ២០១២ ត្រូវបានចាប់ផ្ដើម! មនុស្សរាប់ពាន់ លាននាក់ កំពុងសម្លឹងទៅកាន់ប្រទេសអង់គ្លេស។

ក្នុងកម្មវិធីបើកការប្រកួតកីឡាអូឡាំពិកនេះផងដែរ មានការចូលរួមពីសំណាក់កីឡាកររាប់ពាន់នាក់មកពីជុំវិញពិភពលោក រួមជាមួយនឹងតំណាងរដ្ឋមកពីជាង ១០០ ប្រទេស រួមជាមួយម្ចាស់ក្សត្រីរបស់ចក្រភពអង់គ្លេស Elizabeth ទី ២ ផងដែរ។ជាមួយគ្នានេះ ខាងអ្នករៀបចំក៏មានរៀបចំជាក្បួនពិសេស ដោយរួមមានក្បួនស្គរពិសេស ក៏ដូចជាមានក្បួនអ្នកលេងរហ័សកម្ម ក្បួនអ្នកសម្ដែងក្បាច់គុណ ដែលទាំងអស់នេះនឹងមាននៅក្នុងកម្មវិធីបើកឆាកកីឡាអូឡាំពិករដូវក្ដៅនៅ Bird's Nest Stadium ទីក្រុង ឡុងដ៏ ប្រទេសអង់គ្លេស ហើយទាំងអស់នេះគ្រាន់តែជាការបង្ហើបអោយដឹងពីអ្នករៀបចំកម្មវិធី តែប៉ុណ្ណោះគឺនៅមានច្រើនជាងនេះទៅទៀត។

រូបភាពថ្មីៗបំផុតពីក្រុងឡុង បង្ហាញថា ការចាប់ផ្ដើមព្រឹតិការណ៍អូឡាំពិក ២០១២ ពិតជាមានភាពកក្រើកមេឃ រញ្ជួយដីពិតមែន! មនុស្សរាប់ម៉ឺននាក់បានចូលរួមអបអរការចាប់ផ្ដើមនៃមហាព្រឹតិការណ៍នេះ។

សូមគិតថា អ្នក រួមជាមួយយើងខ្ញុំ ក៏កំពុងចូលរួមក្នុងមហាព្រឹតិការណ៍នេះដែរចុះ!

/

/

/

/

/

/

/

/

/

/

/

/

 

ដោយ ៖ សូរីយ៉ាប្រភព ៖ Dailymail