ម្ចាស់ក្លឹប Sandro Rosell បានប្រកាសព័ត៌មានជាផ្លូវការថាPep នឹងមិនដឹកនាំBlaugranaនៅរដូវកាលក្រោយទេ។ ថ្នាក់ដឹកនាំក្លឹបបាល់ទាត់បានសំរេចជ្រើសរើស Tito Vilanova ឲមកអង្គុយនៅកៅអីក្តៅក្នុងតារាងNou Campវិញ។
ព័ត៌មានគ្រូបង្វឹកGuardiola ចាកចេញពីBarca ក្រោយ 4ឆ្នាំនៃការដឹកនាំក្លឹបត្រូវបានបណ្តារទូរទស្សន៏អេស្បាញផ្សាយព័ត៌មានថ្មីៗនេះ។ ក្នុងពេលប្រជុំជាមួយអ្នកកាសែតម្សិលមិញPep និងថ្នាក់ដឹកនាំក្លឹប គ្រូបង្វឹកកើតឆ្នាំ1971រូបនេះបានទទួលស្គាល់ព័ត៌ខាងលើ។ Guardiola បាននិយាយថា : “ខ្ញុំចង់ឲអ្នកទាំងអស់គ្នាយល់ថា វាជាការសំរេចចិត្តដ៏ពិបាក ប៉ុន្តែខ្ញុំត្រូវខំដោះស្រាយនូវអ្វីដែលអារម្មណ៍ខ្ញុំមាន និងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់។ ខ្ញុំចង់ចុះហត្ថលេខានូវកិច្ចសន្យារយះពេលខ្លី តាមសំណើររបស់Barca ខ្លាំងណាស់។

Pep ចាកចេញពីBarcaជាផ្លូវការ
គ្រូបង្វឹកអាយុ41ឆ្នាំបន្ថែម: “គ្រួសារគ្មានឥទ្ធិពលលើការសំរេចចិត្តរបស់ខ្ញុំឡើយ។ បួនឆ្នាំបានធ្វើឲខ្ញុំនិងសិស្សមានការហត់នឿយ។ មុននោះ ខ្ញុំបាននិយាយជាមួយប្រធានការងាររបស់ខ្ញុំថានឹងបញ្ចប់នៅខែតុលា។ គ្រូបង្វឹកថ្មីនឹងអាចនាំមកនូវបណ្តារពានថ្មីៗដែលខ្ញុំធ្វើមិនបាន។ក្រោយពេលគ្រូបង្វឹករូបនេះនិយាយពាក្យលាជាផ្លូវការជាមួយBarcaហើយ ម្ចាស់ក្លឹបបានឲដឹងថា: “Pep តែងនាំមកនូវការសំរេចល្អបំផុតសំរាប់Barca។ Pep តែងធ្វើឲពួកយើងមានអារម្មណ៍មោទនភាពពីអ្វីដែលបានផ្តល់ដល់ក្លឹប។ ខ្ញុំសូមប្រកាសជាផ្លូវការថាTito Vilanova គឺជាគ្រូបង្វឹកថ្មីរបស់Barca។នាយកកីឡារAndoni Zubizarreta បានចេញនូវការសំរេចនេះ។ Tito និង Andoni នឹងត្រូវធ្វើការរួមគ្នាដើម្បីរៀបចំផែនការសំរាប់រដូវកាលថ្មីៗ ខ្ញុំសង្ឃឹមថាគ្រប់យ៉ាងវានឹងល្អ៕



ដោយ៖ និស្ស័យប្រភព៖ zing