ព័ត៌មានកីឡា៖ Chelsea ក្រោយពីទទួលបានដំណឹងល្អ ពីការចូលរួមប្រកួតរបស់ Diego Costa មកវិញ ពិតជាមាន​សេចក្ដីរីរាយ និង កម្លាំចិត្ដចូលរួមប្រកួតជាមួយ QPR រហូតទទួលបានជោគជ័យក្នុង​ពិន្ទុ ២-១។

Chelsea ស្របនិងការទទួលបានសម្លេងគាំទ្រច្រើន និង ពិន្ទុស្ថិតក្នុងលំដាប់លេខកំពូលក្នុងជួ​តារាងប្រ​កួត​​ ក្រុមកាន់តែពង្រីកភាពលេចធ្លោឡើង ក្រោយពេលលទ្ធផលនៃការប្រកួតជាមួយ QPR ទទួលបាន​ជ័យ​​ជំនះ ២-១ នៅបរិវេណកីឡរដ្ឋាន Stamford Bridge។ ស្ថិតក្រោមការនាំមុខ​របស់ Diego Costa ក្រុមក៏មានឱកាសបង្កើតពិន្ទុដឹកមុខដៃគូរ នៅនាទីទី ៣២ ដោយកីឡាករ Oscar ហើយមួយគ្រាប់បន្ដនៅនាទីទី ៧៥ ដែលជាគ្រាប់ប៉េណាំងទី ដោយកីឡាករ Hazard ធ្វើឲ្យក្រុម ទទួលបានជោគជ័យ។ ប៉ុន្ដែស្ថិតក្នុងចន្លោះ​ពេល នៃការបង្កើតពិ​ន្ទុ ២ គ្រាប់របស់ Chelsea នោះ QPR ក៏ឆ្មក់ឱកាសសងមួយគ្រាប់វិញនៅនាទី​ទី ៦២ ដោយកីឡាករ Austin ។

ក្រោយបញ្ចប់ការប្រកួត​ បង្ហាញលទ្ធផល​ Chelsea ទទួលបានជោគជ័យ ក្រុមត្រូវរៀបចំខ្លួន ចូល​ទៅកាន់ការប្រកួត នៅថ្ងៃពុធ បន្ដទៀតប៉ះជាមួយ Slovenia ក្នុងជំនួបជាលក្ខណៈ Champions League ហើយត្រូវស្ថិតក្រោមវត្ដមានកីឡាករ Diego Costa ដដែល ។ 

/

/

/

ដោយ៖ អឿ អ៊ុយប្រភព៖ ប៊ីប៊ីស៊ី