ដើម្បីស្វាគមន៍ Olympic ដែលជិតនឹងប្រារព្ធធ្វើឡើងនៅ London ក្នុងខែសីហាខាងមុខនេះ Samsung បានបញ្ចេញលក់ Version ពិសេសនៃស្មាតហ្វូនដែលកំពុងទទួលបានការពេញនិយមច្រើនគឺ Galaxy S III រួមជាមួយឧបករណ៍បន្ថែមដែលមានលក្ខណបែបកីឡា Olympic ដ៏គួរឲ្យទាក់ទាញ។

ឧបករណ៍ដែលភ្ជាប់មកជាមួយ Galaxy S III នេះរួមមាន សំបកស្រោបផ្ទៃខាងក្រោយនៃទូរស័ព្ទដែលត្រូវរចនារូបភាពជាទង់ជាតិប្រទេសអង់គ្លេស កន្លែងដែលប្រារព្ធកីឡា Olympic ឆ្នាំនេះ, រូបតុក្កតាកងទ័ពការពារស្តេចអង់គ្លេសដែលភា្ជប់ជាមួយទូរស័ព្ទតាមរយះរន្ធដោតកាស។
ឧបករណ៍ពិសេសនេះក៏បានបំពាក់ថែមនូវជើងទម្រទូរស័ព្ទបីផ្សេងគ្នា ជាមួយនឹងរូបចំលាក់បីផ្សេងគ្នាដែរ ដែលជារូបចំលាក់ស្តីពីប្រភេទកីឡាដែលមានក្នុង Olympic ដូចជា តៃក្វាន់ដូ, លើកសាច់ដុំ និងប្រណាំងកង់។
/
Galaxy S III Version ពិសេស សំរាប់ Olympic 2012
បើនិយាយពីរូបសណ្ឋានវិញ Galaxy S III version ពិសេសគឺដូចទៅនឹង Galaxy S III ធម្មតាដែរក្នុងនោះ Background ខាងក្រៅនៅលើអេក្រង់ទូរស័ព្ទត្រូវបាន Set Up ជាស្រេចនូវរូបភាពនៃOlympic 2012។ ទន្ទឹមនឹងនោះ វាក៏បាន Set up ជាស្រេចផងដែរនូវកម្មវិធីទូទាត់លុយតាមរយះVisa ដែលត្រូវបានឲ្យឈ្មោះថា Vista payWave ដែលអាចឲ្យអ្នកប្រើប្រាស់អាចប្រើGalaxy S IIIដូចជាកាបូបទូរស័ព្ទមួយបាន។
Version ពិសេស និងឧបករណ៍ភ្ជាប់មកជាមួយបែបកីឡា Olympic 2012 ត្រូវបាន Samsung ដាក់បង្ហាញនៅតៃវ៉ាន់ ប៉ុន្តែនៅមិនទាន់ដឹងច្បាស់ពីតំលៃលក់នៃឧបករណ៍ទាំងនេះទេ ក្រៅពីសំបកស្រោបផ្ទៃខាងក្រោយដែលមានតំលៃ 10 USD៕
/
/
/
/
/
/
/
width=448
/
/
ដោយ៖ សិលាប្រភព៖ MN