កីឡាករ Andy Murray ជាកីឡារករវាយថេនីសជើងឯករបស់អង់គ្លេស អាចឈានជើងឡើងលេងជុំទី ៣ហើយក្នុងការប្រកួត Shanghai Masters ដោយសារតែគូរប្រកួតរបស់លោក Florian Mayer មានរបួសកដៃ។

width=438

រូបភាព៖កីឡាករ Andy Murray

កីឡាករ Roger Federer និងកីឡាករ Novak Djokovic កំពុងប្រកួតគ្នានៅជុំទីបី ហើយអ្នកដែលឈ្នះនឹងត្រូវប៉ះជាមួយលោក Murray។ សូមបញ្ជាក់ថាកីឡាករ Federer គឺជាកីឡាករលំដាប់លេខមួយ ថ្មីៗនេះទើបតែបានបំបាក់កីឡាករជនជាតិតៃវាន់ Lu Yen-hsun ក្នុងពិន្ទុ ៦-៣ និង ៧-៥។ ចំណែកឯកីឡាករ Djokovic ក៏បានបំបាក់កីឡាករសញ្ជាតិ ប៊ុលការី ដែរក្នុងពិន្ទុ ៦-៣ និង ៦-២។

លោក Murray បាននិយាយថា “វាបានការលំបាកណាស់ដើម្បីទទួលបានជើងឯកលេខមួយប៉ុន្តែគាត់នឹងប្រឹងប្រែងនៅឆ្នាំនេះ និងប្រឹងប្រែងដើម្បីមានឱកាសទទួលបានជើងឯកនៅការប្រកួតឆ្នាំក្រោយៗទៀត”៕

ដោយ៖ រិនដូ

ប្រភព៖ .bbc.