(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់ Manchester City បានបរាជ័យធ្ងន់កនៅក្នុងផ្ទះរបស់ Everton យប់មិញនេះក្នុងសប្តាហ៍ទី២១ នៃ Premier League ជើងទី២ គ្រាដែលម្ចាស់ផ្ទះ Manchester United បានធ្វើការ វាយបកតាមបានស្មើ ១-១ ចុងម៉ោងពេលស្វាគមន៍ក្រុមភ្ញៀវ Liverpool។

ការមិនអាចស្វែងរកបាន ៣ពិន្ទុនៅពហុកីឡដ្ឋាន Goodison Park បានធ្វើឲ្យក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹក Pep Guardiola កាន់តែដាច់​ឆ្ងាយពីតំណែងកំពូលតារាង និងចាញ់ពិន្ទុ Chelsea រហូតដល់ ១០ពិន្ទុ ដោយកំពុងឈរនៅ លេខរៀងទី៥ នៅឡើយរកបានតែ ៤៥ពិន្ទុ។

ងាកទៅមើលក្រុមដែលកំពុងឈរនៅលេខរៀងទី៦ Manchester United វិញ វីសតែនឹងចាញ់ក្រុមភ្ញៀវហង្សក្រហម Liverpool តែត្រូវបានកីឡាករ​ខ្សែប្រយុទ្ធ Zlatan Ibrahimovic តែបញ្ចូលទីតាមបានស្មើវិញនៅនាទីទី៨៤ ចុងម៉ោង ក្នុងវគ្គទី២ ដើម្បីយក ១ពិន្ទុក្នុងទឹកដីនៃពហុកីឡដ្ឋាន Old Trafford នៅពេលដែលអតីតកីឡាករ Manchester City, James Milner បានស៊ុតបាល់ពិន័យ ១១ម៉ែត្របានសម្រេច ១គ្រាប់នៅនាទីទី២៧​នោះ៕

Tom

The

Manchester

Guardiola's

Sunday's

Guardiola

Pep

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង