យល់ដឹង៖ ក្រោយពីការសិក្សាជាច្រើនឆ្នំា នៅលើភពព្រះអង្គារ អង្គការណាសាតែងតែទទួលបានយោគជ័យជាបន្ដបន្ទាប់ ពោលគឺក្រុមអ្នកស្រាវជ្រាវ បានកណត់ទីតាំងក្នុងការចុះចតម៉ាស៊ីន Robot សិក្សាពីផ្ទៃរាបស្មើរបស់ភពព្រះអង្គារ ពីជួរភ្នំ ឧស្ម័នធម្មជាតិ ក៏ដូចជាការសិក្សាអំពីទឹកសមុទ្រផងដែរ។

ស្របពេលជាមួយគ្នានេះផងដែរ ក្រុមអ្នកវិទ្យាសាស្រ្ដរបស់អង្គការណាសាក៏បានសិក្សាពីអាកាសធាតុលើភពព្រះអង្គារថែមទៀត។ គួររំលឹកផងដែរថា ភពព្រះអង្គារគឺមានឧស្ម័នហ្គាសទឹក អុកស៊ីសែន ឧស្ម័នការបូនិក និងអ៊ីដ្រូសែនផងដែរ។ ចំពោះអាកាសធាតុវិញក្រុមអ្នកវិទ្យាសាស្រ្ដបានរកឃើញថា សីតុណ្ហភាពអាចមាន ១៣២ ដឺក្រេក្រោមសូន្យ ឬអាច -១៩៣ដឺក្រេ និង ២៥០ ដឺក្រេក្រោមសូន្យ ដែលអាចបណ្ដាលអោយមានការធ្លាក់ព្រិលដូចនៅប៉ូលខាងត្បូងអញ្ចឹង (South Pole) ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកវិទ្យាសាស្រ្ដ បានបង្ហាញពីវីដេអូក្លីបមួយ ស្ដីអំពីភាពដូចគ្នានៃកាអាសធាតុរបស់ភពព្រះអង្គារ និងផែនដីដែរ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ សីហាប្រភព៖ newsday