ប្រសិនអ្នកគេងមិនបានស្កប់ស្កល់ស្ទើរតែរាល់យប់ អ្នកគួរតែអនុវត្តតាមវិធីប្លែក និងសាមញ្ញមួយចំនួនដូចខាងក្រោម។
រួមដំណេកទាំងព្រឹក

ការស្រាវជ្រាវរបស់ National Sleep Foundation 2012 បានអោយដឹងថា អ្នកដែលត្រូវសួរក្នុងការស្រាវជ្រាវនេះ បាននិយាយថា ការរួមភេទនៅពេលព្រឹកនឹងទទួលបានដំណេកពេញលេញជាងអ្នកដែលមិនបានធ្វើបែបនេះ។
សំអាតបន្ទប់គេង
មនុស្សប្រមាណជា ២/៣ ឆ្លើយនៅក្នុងការសាកសួរមួយ ថា ការសំអាតបន្ទប់អោយបានស្អាត គឺជាប្រការសំខាន់ដើម្បីគេងបានលក់ស្រួល។
ផ្លាស់កម្រាលពូកញឹកញាប់
នៅក្នុងការស្រាវជ្រាវនេះ ក៏បានអោយដឹងថា មនុស្សប្រហែល ៧៨% បានយល់ថា ពួកគេគេងបានស្កប់ជាងធម្មតាប្រសិនកម្រាលពូករបស់ពួកគេមានក្លិនក្រអូប។
នាឡេការោទ៍ត្រូវដាក់អោយឆ្ងាយ

នៅពេលអ្នកគេងនៅក្រោមពន្លឺរបស់នាឡេកា ឬអំពូលភ្លើង ក្នុងពេលយប់ វានឹងមានផលប៉ះពាល់ដល់ដំណេករបស់អ្នក។ នៅពេលយប់ រាងកាយរបស់មនុស្សនឹងបញ្ចេញ អ័រម៉ូនមេឡាតូនីន ធ្វើអោយយើងងងុយគេង និងធ្វើអោយមានការប្រែប្រួលនៃនាឡេកាជីវសាស្ដ្រក្នុងរាងកាយមនុស្ស។ ប្រសិនមានពន្លឺបន្ដិច នៅពេលអ្នកកំពុងគេងនៅពេលយប់ កម្រិត នៃពេលវេលារបស់ ម៉េឡាតូនីន អាចមានការផ្លាស់ប្ដូរ ហើតយវានឹងធ្វើអោយដំណេករបស់អ្នក។
ញ៉ាំគ្រាប់ធុញ្ញជាតិមួយចំនួនមុនពេលចូលគេង
គ្រាប់ធុញ្ញជាតិមួយចំនួន មានផ្ទុកសារជាតិ ទ្រីបតូហ្វាន ដែលបង្កអោយមានការងងុយគេង ហើយវាក៏មាន ប្រូតេអ៊ីន និងជាតិសរសៃផងដែរ ដែលជួយអោយអ្នកគេងលក់ស្រួល និងបានស្កប់ស្កល់៕
ដោយ ៖ វិចិត្រប្រភព ៖ LD