នៅក្នុងជំនួបជាមួយសម្ដេច ហ៊ុន សែន នៅវិមានសន្ដិភាព ទីស្តីការនាយករដ្ឋមន្ដ្រី
នាព្រឹកថ្ងៃទី៨ មិនា លោក OH Myung អតីតឧបនាយករដ្ឋមន្ដ្រីកូរ៉េ និងជាប្រធាន
ក្រុមហ៊ុន Woongjin Energy និង ប្រធានវិទ្យាស្ថានបច្ចេកវិទ្យាជាន់ខ្ពស់របស់
សាធារណរដ្ឋកូរ៉េ បានជម្រាបសម្តេចតេជោពីបំណងជួយដល់កម្ពុជាលើវិស័យ
បច្ចេកវិទ្យា ព័ត៌មានវិទ្យា ។
លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ ហ៊ុន សែន បានប្រាប់អ្នកសារព័ត៌មាន
បន្ទាប់ពី ជំនួបនោះថា សាធារណរដ្ឋកូរ៉េកន្លងមកបានយកចិត្ដទុកដាក់យ៉ាងខ្លាំងទៅ
លើការអភិវឌ្ឍន៍ ប្រពន្ធ័បច្ចេកវិទ្យាដែលធ្វើឱ្យប្រទេសនេះទាញយកផលចំណេញបាន
ប្រមាណ ៤០ ពាន់លានដុល្លាក្នុងមួយឆ្នាំៗ។ ប្រពន្ធ័បច្ចេកវិទ្យានេះបានធ្វើឱ្យប្រទេស
កូរ៉េឈានមុខគេនិងមាន សក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំងសម្រាប់កំណើនសេដ្ឋកិច្ច។
លោក អះអាងថា នឹងបន្ដជួយលើវិស័យបច្ចេកវិទ្យាដល់ប្រទេសកម្ពុជា ពិសេសជួយរៀប
ចំគំរោងប្លង់មេលើប្រពន្ធ័បច្ចេកវិទ្យានេះតែម្ដង។ សូមបញ្ជាក់ថា ដំណើរការសាងសង់
កំណាត់ផ្លូវជាតិលេខ ៣ ក៏ជាការទទួលខុសត្រូវដោយក្រុមហ៊ុន Woongjin Energy ដែរ។
ដំណើរការនេះនឹងបញ្ចប់នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំនេះ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រីមានប្រសាសន៍ថា ប្រពន្ធ័បច្ចេកវិទ្យារបស់រដ្ឋ និង ប្រពន្ធ័
បច្ចេកវិទ្យារបស់ឯកជននៅពេលនេះ ពុំទាន់បានបូកបញ្ចូលជាមួយគ្នានៅឡើយទេ និង
មិនទាន់បូករួមសំរាប់ប្រើប្រាស់ឱ្យអស់ពីសក្ដានុពលនៅឡើយដែរ។ សម្ដេចស្នើសុំឱ្យ
ភាគីកូរ៉េសហការជាមួយនិងអាជ្ញាធរជាតិ Nida រួមគ្នាសិក្សាបូកបញ្ចូល គំរោងមេទាំង
អស់នោះ ដើម្បីទាញយកប្រយោជន៍ និងសក្ដានុពលដ៏ខ្ពស់បំផុតនោះ៕
http://www.cen.com.kh/localnews/show...g2YTBiNjU4MjRh