ជាមួយនឹងបរិយាកាសយ៉ាងស្រស់ស្អាតនិងបែបស្និទ្ធសា្នល អាចសំឡឹងមើលទៅកាន់សមុទ្របានទីស្នាក់ការរបស់ Mozilla ត្រូវបានគេវាយតំលៃថាគឺជាការិយាល័យដែលស្រស់ស្អាតបំផុតនៅឯ San Francisco ។
Mozilla ជាក្រុមហ៊ុនធ្វើការអភិវឌ្ឍន៍កម្មវិធី Browser Firefox និងមានអ្នកប្រើប្រាស់ប្រមាណជា ៤៥០ លាននាក់នៅទូទាំងពិភពលោក។ ខាងក្រោមនេះគឺជារូបភាពទីស្នាក់ការរបស់ Mozilla ដែលត្រូវបានចាត់ទុកថាស្រស់ស្អាតបំផុតនៅឯ San Francisco ដែលពួកគេទើបតែប្តូរមកកាន់ទីនេះ។
ទីស្នាក់ការរបស់ Mozilla ស្ថិតនៅក្នុងអាគារមួយដែលសាងសង់ពីឥដ្ឋបូរាណ មានទីតាំងនៅក្បែរឆ្នេរ San Francisco ។
នេះគឺជាទីកន្លែងធ្វើការរបស់បុគ្គលិក ដែលរួមមានទាំងពួកអ្នកស្ម័គ្រចិត្តផងដែរ ។

កន្លែងអង្គុយរបស់ CEO Gary Kovacs


កន្លែងសំរាប់កំសាន្តអារម្មណ៍របស់បុគ្គលិកទាំងឡាយនៅក្រោយពេលម៉ោងធ្វើការ រឺកន្លែងជំនួបពិភាក្សាគ្នាស្តីពីបញ្ហាផ្សេងៗ ។
ទិដ្ឋភាពឆ្នេរសមុទ្រ San Francisco សំលឹងពីទីស្នាក់ការរបស់ Mozilla ។ នៅក្នុងរូបភាពនេះគឺជាស្ពានដែលភ្ជាប់ពី San Francisco ទៅនឹង Oakland, ស្ថិតក្នុងរដ្ឋ California ។
ទិដ្ឋភាពនៃការជ្រើសរើសបុគ្គលិកស្ម័គ្រចិត្តរបស់ក្រុមហ៊ុន
កន្លែងនេះត្រូវបានផ្តល់ជូននូវប្រព័ន្ធ WiFi សំរាប់បុគ្គលិកដោយឥតគិតថ្លៃ ។
Stuart Parmeter ក្លាយជា hacker តាំងពីលោកអាយុបាន ១៦ ឆ្នាំ ហើយបច្ចុប្បន្នលោកគឺជាបុគ្គលិកម្នាក់យ៉ាងសំខាន់នៅក្នុងក្រុមធ្វើការអភិវឌ្ឍន៍គំរោង open source របស់ Firefox ។
ដំបូងឡើយលោកជាបុគ្គលិកស្ម័គ្រចិត្តម្នាក់របស់ Mozilla ដែលបានសម្ភាសចូលកាលពីឆ្នាំ ២០០៥
ក៏ដូចជា Google ដែរ Mozilla តែងតែលើកទឹកចិត្តសំរាប់បុគ្គលិករបស់ខ្លួនធ្វើដំណើរដោយជិះកង់។ក្នុងទីស្នាក់ការមានកង់ប្រភេទនេះប្រហែលជា ៣០ គ្រឿង។
បរិវេណ Cafeteria



ខ្នើយមាននិមិត្តសញ្ញា Firefox
បុគ្គលិកវ័យក្មេងនិងពោរពេញដោយទេពកោសល្យ 
Gordon Brander អ្នកជំនាញ និងទទួលខុសត្រូវរាល់គំរោងសំងាត់របស់ Mozilla ។
ប្រភព៖ Zingដោយ៖ រស្មី