ស្រោមទូរស័ព្ទដែលប្រែក្លាយ iPhone ទៅជាម៉ាស៊ីនថតកំដៅ ស្រោមជួយឱ្យ iPhone បង្កើនថាមពល និងរយៈពេលរបស់ថ្ម ឬស្រោមដែលប្រែក្លាយ iPhone ទៅជាកាំភ្លើងអាគីសនី ជាដើម គឺជា ម៉ូដែលស្រោមដែលត្រូវបានគេទន្ទឹងរង់ចាំបំផុត ក្នុងឆ្នាំ ២០១៤។១. FLIR One - ស្រោមទូរស័ព្ទដែលប្រែក្លាយ iPhone ទៅជាម៉ាស៊ីនថតកំដៅ

/

ស្រោម FLIR One របស់ FLIR Systems សម្រាប់ iPhone ត្រូវបានគេចាត់ទុកថា ជាស្រោមដែលត្រូវគេរំពឹងរង់ចាំបំផុត។ មានតម្លៃ ៣៥០ដុល្លារអាមេរិក ស្រោមនេះ នឹងប្រែក្លាយ iPhone ឱ្យទៅជាកាមេរ៉ាថតកំដៅ ដែលអាចថតយករូបភាព និងអាចមើលឃើញរបស់ ឬមនុស្សដែលនៅក្នុងទីងងឹត។ដោយវិធីប្រើប្រាស់រូបភាពចលនា រួមនឹងស្រទាប់ spectrum ស្រោមទូរស័ព្ទប្រភេទនេះ អាចបង្កើតឡើងវិញនូវរូបភាព ដោយបន្ថែមចំណុចខ្លះៗ ដើម្បីបង្កើតជារូបភាពកំដៅ។ នៅពេលបង្វែរកាមេរ៉ាតម្រង់ទៅអ្វីមួយ FLIR One នឹងផ្ដល់ទិន្នន័យអំពីសីតុណ្ហភាពនៃវត្ថុនោះ ទៅតាមពេលវេលាជាក់ស្ដែង។ ២. ស្រោមដែលជួយបង្កើនថាមពល និងរយៈពេលកាន់ភ្លើងរបស់ថ្ម សម្រាប់ iPhone

/

ស្រោម Space Pack របស់ Mophie ជួយបង្កើនថាមពលថ្ម និងរយៈពេលនៃការកាន់ភ្លើងរបស់ថ្ម ឡើងទ្វេដង។ ផលិតផលនេះ អាចប្រើបាន សម្រាប់ iPhone 5 និង 5s ។Space Pack ក៏មានបំពាក់ថ្ម 1700mAh និងមានកំណែអង្គចងចាំពីរប្រភេទ គឺ ១៦ និង ៣២ GB ។ Mophie ក៏បញ្ចេញកម្មវិធី Space ដើម្បីជួយគ្រប់គ្រងទិន្នន័យដែលត្រូវបានរក្សាទុកក្នុងអង្គចងចាំរបស់ក្រុម​ហ៊ុន Space Pack។ ស្រោមទូរស័ព្ទ Mophie Space Pack នេះ ត្រូវបានដាក់លក់ ក្នុងតម្លៃ ១៤៩,៩៥ដុល្លារ សម្រាប់កំណែ ១៦GB និង ១៧៩,៩៥ សម្រាប់កំណែ ៣២GB។៣. ស្រោមទូរស័ព្ទ បំពាក់កែវយឹតកាមេរ៉ា សម្រាប់ iPhone

/

Izzi Slim របស់ក្រុមហ៊ុន Izzi គឺជាម៉ូដែលស្រោមទូរស័ព្ទដែលមានបំពាក់កែវយឹតកាមេរ៉ាពិសេស សម្រាប់ iPhone (5/5c)។ ស្រោមនេះ មានកែវយឹតកាមេរ៉ាដល់ទៅ ៤ ផ្សេងៗគ្នា រួមមាន កែវយឹត macro, fisheye ១៨០អង្សា , កែវយឹត telescopic 2x , កែវយឹត wide-angle0.67x ។

ជាក់ស្ដែង ស្រោមនេះ មានកែវយឹតចំនួនបី ប៉ុន្ដែអ្នកអាចដោះចេញបាន ដើម្បីប្រើតែមួយ។ ៤. ស្រោមដែលបំពាក់កាំភ្លើងបាញ់អាគ្គីសនី

/

ស្រោមរបស់ Yellow Jacket ត្រូវបានបំពាក់កាំភ្លើងអាគ្គីសនី កម្លាំង ៦៥0.000 Volt ជួយឱ្យអ្នកប្រើប្រាស់ ពិសេសគឺស្ដ្រី អាចការពារខ្លួន នៅពេលមានជនចម្លែក វាយប្រហារ។ ផលិតផលនេះ អាចប្រើសម្រាប់ដាក់ iPhone 5/5S និងមានតម្លៃ ១៤៩ដុល្លារ។៥. ស្រោម Incipio Atlas ទប់ទល់ទឹក សម្រាប់ iPhone

/

Incipio Atlas ត្រូវបានគេវាយតម្លៃថា   ជាស្រោមមួយ ក្នុងចំណោមស្រោមដែលទប់ទល់នឹងការជ្រាបទឹកបានល្អបំផុត សម្រាប់ iPhone 5 ហើយក៏ជាស្រោមដែលធុនបំផុត សម្រាប់ iPhone ផងដែរ។ ម៉ូដែលនេះ មានតម្លៃ ៦០ដុល្លារ និងអាចទប់ទល់នឹងការជ្រាបទឹក ក្នុងជម្រៅ ១,៨ម៉ែត្រ សម្រាប់រយៈពេល ១ម៉ោង។ ចំណុចពិសេសរបស់ស្រោមនេះ គឺវាប្រើប្រាស់កញ្ចក់ដើម្បីការពារទូរស័ព្ទ ជំនួសឱ្យការប្រើជ័រ ដែលអាចឱ្យអ្នកមើលទិន្នន័យនៅលើអេក្រង់ បានច្បាស់៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ SH