ដោយសារតែខឹងនឹងម្ចាស់ហាង បុរសជនជាតិចិនម្នាក់បានទិញស្មាតហ្វូន នឹងហាងនេះទាំងមូល រួចកំទេចវាចោល។

/

នៅក្នុងវីដេអូដែលទើបត្រូវបានគេបង្ហោះកាលពីពេលថ្មីនេះ បង្ហាញថា បុរសជនជាតិចិនម្នាក់ បានមកកាន់ហាងទូរស័ព្ទដើម្បីជួសជុលទូរស័ព្ទ ប៉ុន្តែបុរសនេះបានឈ្លោះប្រកែកគ្នាជាមួយម្ចាស់ហាង។ ទំព័រ World of Buzz បានរាយការណ៍ថា ម្ចាស់ហាងនិយាយថា “ជួសជុល? ជួសជុលស្អីគេ? បើមានលុយ លោកគួរតែទិញអាថ្មី ហើយបើអត់លុយទេ អញ្ជើញទៅហាងផ្សេងជួសជុលចុះ”។

/

ដោយខឹងនឹងសម្ដីមើលងាយបែបនេះ បុរសម្នាក់នេះក៏បានទិញ iPhone ទាំងអស់ដែលកំពុងលក់ក្នុងហាងនេះ ដោយសាច់ប្រាក់សុទ្ធ ប្រមាណជាជាង ៩០០០ដុល្លារ រួចយកញញួរវាយកំទេចគ្មានសល់។

/

មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីមានប្រតិកម្មពីម្ចាស់ហាង បុរសនេះក៏បានចំណាយប្រាក់ទិញហាងនេះទាំងមូល រួចបន្តវាយបំផ្លាញ។

ប្រែសម្រួល ៖ តារាប្រភព ៖ World of Buzz