ដោយសារតែបានឃើញថា ទូរស័ព្ទ iPhone ដែលទុកនៅលើតុគ្មានអ្នកមើល នគរបានចរាចរណ៍ម្នាក់បានលួចយក និងដាក់ចូលក្នុងហោប៉ៅ ហើយធ្វើដូចមិនមានរឿងអ្វីកើតឡើង។

/

ប៉ុន្តែ សកម្មភាពលួចនេះត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព។ ហេតុការណ៍លួចបន្លំនេះបានកើតឡើងនៅក្នុងហាងលក់ទំនិញមួយនៅប្រទេសអ៊ីរ៉ាក់។ វិដេអូដែលបង្ហាញអំពីសកម្មភាពខាងលើនេះ ត្រូវបានបង្ហោះនៅលើទំព័រ LiveLeak។

តាមរយៈករណីខាងលើនេះ បានប្រាប់ឱ្យយើងទាំងអស់គ្នាដឹងថា យើងមិនគួរទុកចិត្តមនុស្សណាម្នាក់នោះទេ សូម្បីតែជានគរបាលក៏ដោយ។ ព្រោះថា យើងមិនអាចវាយតម្លៃមនុស្សតែសម្បកក្រៅ។

ប្រែសម្រួល ៖ តារាប្រភព ៖ LiveLeak