ជំងឺឈឺក្រពះ ជាបញ្ហាដ៏សំខាន់មួយ ក្នុងចំណោមជំងឺផ្សេងៗ ជាច្រើនទៀត ដែលបណ្តាលមកពីការទទួលអាហារ និង ភេសជ្ជ មិនបានត្រឹមត្រូវ ឬ មិនបានទៀងទាត់ពេលវេលា ឬ បណ្តាលមកពីការទទួលសា្រ ឬ ស្រាបៀរ ច្រើនពេក។
ខាងក្រោមនេះ គឺជាវិធីងាយៗ មួយចំនួន សំរាប់ព្យាបាលជំងឺឈឺក្រពះ ឱ្យជាសះស្បើយឡើងវិញ បានក្នុងរយៈខ្លី។

១/ ទឹកក្រូចឆ្មារ៖ គឺជាប្រភេទផ្លែឈើ ដែលងាយស្រួលរក អ្នកអាចរកទិញបានគ្រប់ទីកន្លែង។ប្រសិនអ្នក មិនមានជីអង្កាម ខ្ញី ឬ ប្រភេទជី ឬ ឧសថផ្សេងៗ ទៀតនៅក្នុងផ្ទះរបស់អ្នក។ ដំបូងចិតក្រូឆ្មារពាក់កណ្តាល ច្របាច់យកទឹក ដាក់ចូលក្នុងកែវមួយ លាយជាមួយនឹងទឹកក្តៅឧណ្ឌៗរួច ផឹកទឹកនោះ នៅពេលអ្នកឈឺក្រពះ។
២/ ឈប់ទទួលទានអាហារពីរម៉ោងសិន ដើម្បីមើលថាតើក្រពះរបស់អ្នកឈប់ឈឺហើយឬ នៅ៖ រួចសម្រាកនៅលើគ្រែ ឬ សាឡុង របស់អ្នក បន្ទាប់មក ដាក់ខ្នើយមួយនៅក្រោមជើងដើម្បីឱ្យជើងរបស់អ្នក នៅខ្ពស់ជាងក្បាលរបស់អ្នក រួចបិទភ្នែក ព្យាយាមសម្រាក។
៣/ សូមព្យាយាមទទួលទានខ្ញី ដើម្បីកាត់បន្ថយការក្អួតចង្អោរ ការសិក្សាជាច្រើន បានបង្ហាញខ្ញីអាចជួយព្យាបាលការក្អួតចង្អោរបានយ៉ាងស័ក្តិសិទ្ធិ។ យកសម្រកខ្ញី ឬខ្ញីស្រស់ លាយជាមួយទឹកឃ្មុំបនិ្តច ដើម្បីធ្វើឱ្យតែខ្ញី អាចជួយព្យាបាលការក្អួតចង្អោរ និងកាត់បន្ថយការឈឺក្រពះ បានភ្លាមៗ។ សូមទទួលទាន ៣ដង ក្នុង១ថ្ងៃ។ វាក៏អាចព្យាបាល ការក្អួតចង្អោរ សំរាប់ស្រ្តីមានផ្ទៃពោះបានផងដែរ។៤/ យកទឹកក្តៅឧណ្ឌៗ ដាក់ស្អំ នៅលើពោះរបស់អ្នក ធ្វើបែបនេះ អាចបំបាត់ការឈឺចាប់ នៅពេលដែលអ្នកកំពុងឈឺក្រពះ។
៥/ ទទួលទានទឹកដោះគោមួយកែវ ជារៀងរាល់ថ្ងៃ ព្រោះថា ទឹកគោះអាចជួយបន្សាបសារធាតុអាស៊ីតនៅក្នុងក្រពះ របស់អ្នក ដែលតែងតែធ្វើឱ្យអ្នកមានអាការឈឺចាប់ នៅចុងដង្ហើមម្តងៗ។ម្យ៉ាងវិញទៀត សូមជៀសវាង ការទទួលទានអាហារណាដែលមានជាតិហ្គាសស្រា ឬ ស្រាបៀរមួយរយៈសិន រហូត បានជាសះស្បើយ៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ wisebread