ភាពធ្វេសប្រហែសនៃការបើកបរ គឺរមែងនាំមកនូវគ្រោះមហន្តរាយ របួសគ្រោះថ្នាក់ នឹងការបាត់បង់ជីវិត គឺបានកើតឡើងរៀងរាល់ថ្ងៃមិនដែលខាន។ ហើយនេះជាឧបទ្ទវហេតុមួយដ៏គួរអោយរន្ធត់ដែលបាន កើតឡើង លើផ្លូវជាតិលេខ4 ត្រង់ចំណុច អូរត្រាវ ស្រុកព្រៃនប់ ដែលបានបង្កឡើងដោយរថយន្តពីរ គឺរថយន្តខ្នាតធំដឹកដែករបស់ក្រុមហ៊ុនឯកជនមួយពាក់ ស្លាកលេខ ភ្នំពេញ 3b-0935 ធ្វើដំណើរចេញពីក្រុងព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ និង រថយន្តទួរីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2c-9067 ដឹកសាច់ញាតិបងប្អូនទៅចូលរួមអាពាហ៍ពិពាហ៍ បងប្អូននៅក្រុងព្រះសីហនុ។








ហេតុការណ៏នេះបានបន្តាលអោយមនុស្សចំនួន 22 នាក់បានស្លាប់បាត់បង់ជីវិត និង 8 នាក់របួសធ្ងន់។ សូមអ្នករាល់គ្នាធ្វើការបើកបរដោយប្រុងប្រយ័ត្ន!!!