ក្បាលទំពែក គឺបណ្តាលមកពីបញ្ហាសក់ជ្រុះជាបន្តបន្ទាប់ រហូតអស់សក់ពីលើក្បាល ហើយបញ្ហាដែលបង្កឱ្យមានសក់ជ្រុះ គឺមានកត្តារួមផ្សំជាច្រើន ដូចជា៖​ បញ្ហាស្រេ្តស  ស្បែកក្បាលសម្បូរទៅដោយសារធាតុខ្លាញ់ច្រើន នាំឱ្យមានសក់ជ្រុះ។

ខាងក្រោមនេះ យើងសូមណែនាំជូនលោក នូវរូបមន្តធម្មជាតិ ងាយៗ  មួយចំនួន  អាចព្យាបាល ស្បែកក្បាលទំពែកឱ្យមានសក់ដុះលូតលាស់ឡើងវិញ បានយ៉ាងមានប្រសិទ្ធិភាព ក្នុងរយៈពេល ដ៏ខ្លី។

/

វិធីទី១៖ សូមយកទឹកដោះគោ ៤ស្លាបព្រាបាយលាយជាមួយនឹងម្ស៉ៅ liquorice ២ស្លាបព្រាបាយ និងម្ស៉ៅរមៀតបន្តិច កូរចូលគ្នាឱ្យសព្វ  បន្ទាប់មកលាបនៅក្បាលកន្លែងទំពែង  រួចទុករយៈពេល ១យប់ ជាការស្រេច។

វិធីទី២៖ សូមយកគ្រាប់ក្រូចឆ្មារ ៧គ្រាប់ និង គ្រាប់ម្រេចខ្មៅ ៨ ទៅ ១០គ្រាប់  កិនឱ្យម៉ដ្ឋ  លាប នៅលើស្បែកក្បាល  ២ដង  ក្នុង ១ថ្ងៃ។ សូមព្យាបាលតាមវិធីនេះ  រយៈពេល ២ ទៅ ៣ សប្តាហ៍ទោះបីជាមានភាពក្រហាយខ្លះៗ នៅលើស្បែកក្បាល។

វិធីទី៣៖ សូមយកម្ស៉ៅ cinnamon ១ ស្លាបព្រាបាយ លាយជាមួយនឹង ទឹកឃ្មុំ ២ ស្លាបព្រាបាយ  និង ប្រេងអ៊ូលីវ ៣ស្លាបព្រាបាយ កូរចូលគ្នាឱ្យសព្វ  បន្ទាប់មក  លាបនៅលើស្បែកក្បាល  ទុក រយៈពេល​២០នាទី លាងសម្អាតស្បែកក្បាលជាមួយនឹងទឹកចេញជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ homeveda