ក្រុម Manchester United ជាក្រុមយក្សមួយរបស់អង់គ្លេស ត្រូវបានគេកត់សំគាល់ថា ថ្មីៗនេះទំរង់នៃការលេង ធ្លាក់ចុះយ៉ាងខ្លាំង ដែលនៅក្នុងតារានៃ Premier League ធ្លាក់ហួសពីលេខ៣ ក្នុងតារាទៅទៀត ។ តែបើទោះបីជានៅ Premier League លេងមិនសូវបានល្អ ក៏ក្រុមមួយនេះបញ្ចេញសមត្ថភាពនៅ Champion League ដែលធ្វើអោយទស្សនិកជន សប្បាយចិត្តភ្ញាក់ផ្អើលផងដែរ ។
យប់មិញនេះ ក្នុងការប្រកួត Champion League ក្រុម Manutd បានជួបប្រកួតជាមួយក្រុមរបស់អាលឺម៉ង់ Bayer Leverkusen ក្នុងទឹកដីរបស់គេ ។ ទោះបីជាមកក្រៅទឹកដីមែន ក៏ក្រុមបិសាចក្រហម អាចរកគ្រាប់បាល់បាន ច្រើនយ៉ាងអស្ចារ្យដែរ ។ ៥ ទល់ ០ គឺជាពិន្ទុគ្រាប់បាល់ក្នុងការបញ្ចប់ការប្រកួត ដោយក្រុម Manchester United រកបាន ៤ គ្រាប់ចំណែកមួយគ្រាប់ទៀតគឺកីឡាករ Bayer Leverkusen ធ្វើអោយចូលទីខ្លួនឯង ៕
ដោយ ៖ កុសលប្រភព ៖ k14