នៅក្នុងពិភពសិល្បះរបស់ចិន តារាស្រីល្បីៗជាច្រើនតែងតែមានរឿងអាស្រូវ មិនចេះចប់មិនចេះហើយ រឿងខ្លះធ្វើអោយតារាទាំងនោះល្បី ឯរឿងខ្លះទៀតធ្វើអោយពួកគេ បោះបង់ជីវិតជាអ្នកសិល្បះ ។ ខាងក្រោមនេះគឺជាកំពូលតារាស្រី ទាំង ៥ ដែលស្អាតស្អំ មិនដែលជាប់ទាក់ទងជាមួយរឿងអាស្រូវ ៖

-Liu Yifei : ដែលយើងស្គាល់តាមរយៈតួរ សៀវ ឡុងនី នោះគឺជាតារាដែលមានរូបសម្ភស្សស្រស់ស្អាតបំផុត ហើយមិនចេះចាស់ទៀតផង ។ នាងចូលប្រឡូកសិល្បះក្នុងរយះ ពេល១០ ឆ្នាំ មកនេះមិនដែលមានរឿងអាស្រូវម្តងណាឡើយ ។

/-Tam Lin : ស្គាល់ច្បាស់តាមរយៈតួរឈ្មោះ ជាវៃ នាងចាប់ផ្តើមល្បីតាំងពីនោះមក រហូតមកទល់ពេលនេះ រឿងអាស្រូវទាក់ទងនិង នាងមានតិចណាស់ហើយនាងមិនដែលខ្វល់ឡើយព្រោះវាមិនមែនជារឿងពិត ។

/-Wings ជាតារាវ័យក្មេង ដែលជាប់ចំណាត់ថ្នាក់ក្នុងកម្មវិធី បវរកញ្ញាក្រុង ប៉េកាំងដំបូងគេនាងកសាង គេឈ្មោះរបស់នាងបន្តិចម្តង យ៉ាងស្ងៀមស្ងាត់មិនដែលមានរឿងអាស្រូវឡើយ។

/-Wang Dan Us ស្ថិតនៅក្នុងក្រុម 4-Dans បើប្រៀបធៀបទៅនឹងសមាជិកផ្សេង នាងមានរូបរាង សម្រស់ស្អាត បែបសាមញ្ញហើយមិនដែលទាក់ទងរឿងអាស្រូវទេ ។

/-Gao Yuanyuan តារាម៉ូដែលរបស់ Spike ចិន នាងតែងតែជៀសឆ្ងាយ ចេញពីរឿងអាស្រូវជានិច្ច ជាលទ្ធផលនាងមិនដែលទាក់ទងនឹង រឿងអាស្រូវណាមួយទេ ៕ 

/

ដោយ ៖ លីលីប្រភព ៖ k14