កម្ពុជា៖ រដ្ឋាភិបាលកម្ពុជាបានអំពាវនាវ សុំរូបចម្លាក់ពីរដែលមានទំហំប៉ុនគ្នា ដែលបានបាត់អស់រយះពេលជាងពីរសតវត្យរ៍​មកហើយ ដែលរូបចម្លាក់នេះត្រូវបានគេលួច ចេញពីប្រាសាទខ្មែរ។​​ ពេលនេះបើតាមប្រភពពត៌មានបានអោយដឹងថា រូបចម្លាក់នេះត្រូវបានតាំងនៅសារមន្ទីរ Metropolitan Museum of Art's Southeast Asian ក្នុងបុរី New York City សហរដ្ឋអាមេរិក។

width=446

width=444

លោកអ៊ីម សុខរិទ្ទី (Im Sokrithy) ជានាយកអប្សរាកម្ពុជា និងជាភ្នាក់មើលការខុសត្រូវមរតក វប្បធម៌និងដីតំបន់ប្រសាទបាននិយាយថា៖​ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងប្រឹងប្រែងធ្វើយ៉ាងណាសុំអោយរូបចម្លាក់ ទាសាទាសី អង្គុយបត់ក្បាលជង្គង់ឬមានឈ្មោះថា​ថ្មចម្លាក់ភ្លោះ វិលមកដល់កម្ពុជាឆាប់ៗនេះ។ លោកបានបន្ដទៀតថា ទោះបីរូបចម្លាក់ទាំងអស់នោះវា នៅដាច់ពីគ្នានិងមានលក្ខណះតូចក៏ដោយ ក៏យើងនៅតែសង្ឃឹមថារូបនោះនិងអាចវិលមកមាតុប្រទេសយើងវិញក្នុងពេលដ៏ឆាប់។ វាមានសារសំខាន់ ណាស់ព្រោះវាជាវត្ថុដ៏មានតំលៃតាំពីបុរាណកាលមក ជាពិសេសវាបានបង្ហា្ញញពីកិត្យានុភាពនៃ​ អរិយធម៌ខ្មែរនាសម័យដើមទៀតផង។

width=446

width=447

លោក Martin Lerner ជាភ្នាក់ងារប្រចាំការក្នុងសារមន្ទីរ Met​ropolitan ធ្លាប់បានប្រគល់ក្បាលព្រះសេវិៈដែលបានបាត់នៅសតវត្យរ៍ទី១០​ មកអោយលោក អ៊ិម សុខរិទ្ទីកាលពីឆ្នាំ ១៩៩៧ផងដែរ។ នេះបញ្ចាក់អោយឃើញថា កម្ពុជាធ្លាប់បានទទួលជោគជ័យក្នុងការស្នើសុំរូបចម្លាក់ពីសារមន្ទីរនេះ បានសម្រេចផងដែរ។

width=454

 

ដោយ៖ សារិនប្រភព៖ nytimes