ព័ត៌មានកីឡា៖ លោក Louis van Gaal អ្នកគ្រប់គ្រងក្លឹប Man United បានទទួចថា រូបគាត់ឈឺក្បាលនឹងការឆ្លើយសំណួរអំពីខ្សែប្រយុទ្ធ របស់គាត់គឺកីឡាករ Wayne Rooney មកទល់នឹងពេលនេះ។
ក្លឹប Man United បានប៉ះគ្នាជាមួយ បងប្អូនបង្កើត Man City ក្រោយក៏សម្រេចលទ្ធផល ០-០ ធ្វើឲ្យអ្នកព័ត៌មានជាច្រើន មានភ្ញាក់ផ្អើលជាខ្លាំងខណៈដែល ក្នុងនាទីនៃការប្រកួត ក្លឹបមានឱកាសស្វែងរកពិន្ទុ ដោយកីឡាករ ខ្សែប្រយុទ្ធ Wayne Rooney នឹងមានឱកាសឈកាន់តំណែងលេខ១ ក្នុងតារាងផងដែរ ប្រសិនជាឈ្នះការប្រកួតនេះ ។ Wayne Rooney បានធ្វើឲ្យខូចគ្រាប់បាល់មួយគ្រាប់ ដែលជាហេតុធ្វើឲ្យក្រុមរបូត ជ័យជំនះផងដែរ។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំក្លឹបលោក Louis Van Gaal មិនមានអ្វីរិះគន់កីឡាករនោះដែរ ប៉ុន្ដែអ្វីដែលគាត់មិនចង់រំឮកគឺ សំណូរជាច្រើនរបស់ អ្នកការសែត ដេញដោលជីកសួរ ធ្វើឲ្យគាត់ ក្ដៅក្រហាយជាខ្លាំង ដោយទទួចថា ខ្ញុំបានប្រាប់ជាច្រើនដងមកហើយអំពីកីឡាករ Wayne Rooney ហើយចុះឥលូវម៉េចនៅតែសួរខ្ញុំច្រើនម្ល៉េះ ហេតុអ្វី?.......ចូលអ្នកកត់វាទុកដោយខ្លួនឯងទៅ វាជាការគិតរបស់អ្នកហើយ ខ្ញុំមិនចង់និយាយអ្វីច្រើននឹងរឿងនេះ ទេ ព្រោះខ្ញុំឈឹក្បាលខ្លាំងណាស់ ។

ដោយ៖ អឿ អ៊ុយ
ប្រភព៖ Apponefootball