ក្រុមជំរើសជាតិទាំងពីរបានសំដែងឲ្យទស្សនិកជន ឃើញនូការវាយសំរុកគ្នាមួយដែលអស្ចារ្យគួរឲ្យចង់ទស្សនាជាទីបំផុត។
នៅក្នុងតង់ទី1 នៃការប្រកួត ក្រុមទាំងពីរមិនបានធ្វើការវាយសំរុកគ្នាខ្លាំងទេដោយធ្វើការស្ទាបស្ទង់គ្នាទៅវិញទៅមក។ មានគ្រាប់បាល់តែមួយគ្រាប់ប៉ុណ្ណោះដែលបានស៊ុតបញ្ចូលទី គឺរកបានដោយកីឡាករ Carroll របស់ក្រុមជំរើសជាតិអង់គ្លេស។
ប៉ុន្តែចូលដល់តង់ទី2 អ្វីៗត្រូវបានផ្លាស់ប្តូរ។ ស៊ុយអែតបានបង្កើនល្បឿនក្នុងការវាយសំរុក ចំណែកឯខាងអង់គ្លេសក៏មិនបានសម្ងំស្ងៀមឡើយ ដោយធ្វើការវាយបកយ៉ាងចាស់ដៃទៅលើស៊ុយអែតវិញផងដែរ ដែលធ្វើឲ្យទស្សនិកជនពេញចិត្តក្នុងការទស្សនាយ៉ាងខ្លាំង។

ក្រុមជំរើសជាតិអង់គ្លេសទទួលបានជ័យជំនះយ៉ាងអស្ចារ្យជាទីបំផុត
ស៊ុយអែតរកគ្រាប់បាល់បានពីរគ្រាប់ជាប់គ្នា ហើយបាននាំមុខអង់គ្លេសវិញ 2-1។ ប៉ុន្តែស្មារតី និងសមត្ថភាពដ៏អស្ចារ្យរបស់អង់គ្លេស បានធ្វើឲ្យពួកគេរកបានគ្រាប់បាល់ពីរសំខាន់មកវិញ ដោយកីឡាករ Walcott និង Welbeck។ ជាលទ្ធផលអង់គ្លេសឈ្នះស៊ុយអែត 3-2 ដែលលទ្ធផលនេះអង់គ្លេសមានសង្ឃឹមយ៉ាងច្រើនទៅលេងក្នុងវគ្គជំរុះ1/4 បន្តទៀតដោយគ្រាន់តែយកស្មើពេលជួបអ៊ុយក្រែនជាការស្រេច៕
Video Highlight Goals England Vs Sweden
លទ្ធផល៖ អង់គ្លេស-ស៊ុយអែត (3-2)រកបានគ្រាប់បាល់៖ អង់គ្លេស: Carroll 23', Walcott 64', Welbeck 78' ស៊ុយអែត: Johnson 49' (ទាត់ចូលខ្លួនឯង), Melberg 59'កីឡាករចូលប្រកួត៖

ដោយ៖ ណាណូប្រភព៖ 24h