មន្រ្តីផ្លូវការក្នុងស្រុកបានប្រាប់ AFP កាលពីថ្ងៃអាទិត្យថា៖  ករណីសង្ស័យនៃមេរោគ Ebola ត្រូវបានរកឃើញ ក្នុងរដ្ឋធានី Stockholm នៃប្រទេសស្វីស។ កន្លងមក វាគ្រាន់តែជា ករណីសង្ស័យ គាត់និយាយ ដោយមិនបាន បញ្ជាក់ពត៌មានលំអិតបន្ថែមឡើយ។width=552width=500/ កាសែត Svenska Dagbladet  បានរៀបរាប់នៅលើគេហទំព័ររបស់ខ្លួនថា អ្នកឆ្លង មេរោគម្នាក់នោះ បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីបានទៅកំសាន្តនៅកន្លែង ដែលត្រូវបាន វាយ ប្រហារដោយមេរោគ Ebolawidth=500 អ្នកជំនាញក្នុងការគ្រប់គ្រងការឆ្លងមេរោគ ដែលទទួលខុសត្រូវក្នុងតំបន់ Stockholm លោក Aake Oertsqvist បាននិយាយថា៖ ហានិភ័យនៃការផ្ទុះឡើងនៃមេរោគ Ebola នៅក្នុង ប្រទេសស្វីស នៅមានកំរិតទាបបំផុត។ គាត់បានបន្តទៀតថា៖  មេរោគនេះ មិនមែនឆ្លងតាមខ្យល់ទេ ក៏ប៉ុន្តែវាឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតតាមរយៈ ការប៉ះពាល់ ផ្ទាល់ រឺមិនផ្ទាល់ នៃឈាម រឺក៏អង្គធាតុរាវផ្សេងៗ ក្នុងសារពាង្គកាយ អ្នកជំងឺ។

//

 

ប្រែសំរួលដោយ៖  មុនីប្រភព៖  news