[IMG]
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Mouse Computers របស់ជប៉ុន ទើបតែបានធ្វើការចុះផ្សាយនូវពត៌មានលំអិតមួយចំនួនស្តីអំពីឧបករណ៍ Ultrabook ថ្មីបំផុតរបស់ខ្លួនមានឈ្មោះថា LuvBook X។ នេះត្រូវបានគេចាត់ទុកថាជាឧបករណ៍ Ultrabook ទីពីរហើយនៅលើទីផ្សារដែលមានអេក្រង់ទំហំ ១១,៦អ៊ីង និងគឺជាឧបករណ៍ Ultrabook ដំបូងគេដែលមានទំងន់ក្រោម ១គីឡូក្រាម (ជាក់ស្តែងគឺ ៩៨៥ក្រាម) ដោយសារតែសំបកផលិតឡើងពីសារធាតុ carbon ។ LuvBook X ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាតនិងមានកន្លែងសំរាប់បញ្ជារ Mouse ធំទូលាយ ជាមួយនឹងរូបរាងមានកំរាស់ស្តើង (កន្លែងស្តើងបំផុតគឺ ៥,៥ មីលីម៉ែត្រ កន្លែងក្រាស់បំផុត ១៧ មីលីម៉ែត្រ) ។ តំលៃសំរាប់ model ប្រើប្រាស់ CPU Core i5 គឺ ៨៩.០០០ យ៉េនគឺប្រហែល ១០៩៩ ដុល្លាអាមេរិក។ ចំណែកគំរូប្រើប្រាស់ CPU Core i7, Windows 7 Pro និងមានដំឡើងរួចជាស្រេចនូវ Microsoft Office Personal មានតំលៃ ១០៩.៨៣០ យ៉េន ដែលប្រហែល ១៣៦០ ដុល្លាអាមេរិកក្នុងមួយគ្រឿង។ រូបសណ្ឋានរបស់ LuvBook X ៖
  • CPU ៖ Core i5-2467M (អាចជ្រើសរើសជា Core i7-2657M)
  • RAM ៖ ៤GB
  • SSD ៖ ១២០GB ផលិតឡើងដោយក្រុមហ៊ុន Adata
  • អេក្រង់ ៖ ១១,៦ អ៊ីង resolution ១៣៦៦×៧៦៨ pixel
  • រន្ធសំរាប់តំណភ្ជាប់ ៖ mini Display Port, រន្ធដោតកាស/micro, USB 3.0, USB 2.0
  • តំណភ្ជាប់ឥតខ្សែរ ៖ card Wifi 802.11 a/b/g/n (ផលិតដោយ Railink ), Bluetooth 4.0
  • មានកន្លែងដោត MicroSD (មិនមែន SD ទេ)
  • ថ្មអាចប្រើប្រាស់រយៈពេល ៥,៥ ម៉ោង
  • ទំហំ ៖ ២៩៨ × ១៩៤ × ៥.៥ ~ ១៧ មីលីម៉ែត្រ
  • ទំងន់ ៖ ៩៨៥ ក្រាម
ប្រភព៖ PCWatchដោយ៖ រស្មី