(បាសេឡូណា)៖ ក្រុមជើងឯក La Liga អ្នកមានបុណ្យ FC Barcelona បានបំបាក់ក្រុមភ្ញៀវ Hercules រហូតដល់ទៅ ៧-០ ដាច់មិនឲ្យងើបមុខរួច ក្នុងជើងទី២ នៃពានរង្វាន់លំដាប់ទី២ អេស្ប៉ាញ Copa del Rey។

Barcelona លេងបានត្រឹមស្មើ ១-១ កាលពីជើងទី១ ដោយបានដាក់តែកីឡាករបម្រុងចូលលេងតែប៉ុណ្ណោះ តែត្រឡប់ មកទឹកដីរបស់ខ្លួននៃពហុកីឡដ្ឋាន Camp Nou យប់មិញវិញ បានដាក់ជើងអស់ និងបំប៉ោងសំណាញ់ទីរហូតដល់ទៅ ៧-០ ដោយមិនរបូតវិញសូម្បី១គ្រាប់ឡើយ សរុបគ្រាប់បាល់ទាំងពីរជើងគឺ Barcelona៨ និង Hercules ១។

កីឡាករខ្សែប្រយុទ្ធរបស់តួកគី Arda Turan ធ្វើបានគ្រាប់បាល់ហែកទ្រីក នៅនាទីទី៥៥ ៨៦ និង ៨៩ គ្រាដែលមិត្តរួម ក្រុមមកពីក្រូអាត Ivan Rakitic រកបាន១គ្រាប់នៅនាទីទី៤៥ Rafinha នៅនាទីទី៥០ Lucas Digne នាទីទី៣៧ និង Francisco Alcacer គ្រាប់ទី៥ នៅនាទីទី៧៣៕

Barcelona

Alcacer

Alcacer

Turkey

Lucas

France

Ivan

Rakitic

Barcelona

Javier

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង