បបូរមាត់ គឺជាកន្លែងដែលងាយរងនូវគ្រោះថ្នាក់ច្រើនជាងគេ ដោយសារតែវានៅជិតនឹងមាត់របស់អ្នក ឬ ដោយសារតែការប្រើប្រាស់ ផលិតមិនត្រឹមត្រូវ។ ការប្រេះ ឬ ហើមបបូរមាត់ជាបញ្ហាមួយ ដែលបណ្តាលមកពី អាកាសធាតុត្រជាក់ពេក ក្តៅក្នុង ទទួលទានហិតពេក ដាច់ស្បែកបបូរមាត់។
ខាងក្រោមនេះ គឺជាវិធីងាយៗ មួយចំនួន អាចជួយព្យាបាលកំចាត់ សភាពហើមប្រេះបបូរមាត់បានយ៉ាងឆាប់រហ័ស។

ទឹកត្រជាក់៖ ប្រើដុំទឹកកកអនាម័យ ដុសនៅត្រង់កន្លែងដែលហើមប្រេះ នៅលើបបូរមាត់ ទុករយៈពេល ១០នាទី។
ប្រទាលកន្ទុយក្រពើ៖ មានតួនាទី យ៉ាងសំខាន់ ក្នុងការព្យាបាលជំងឺ ជាច្រើនផ្សេងៗ គ្នាក្នុងនោះ ប្រទាលកន្ទុយក្រពើ ក៏អាចព្យាបាលកំចាត់សភាពហើមប្រះបបូរមាត់ បានយ៉ាងឆាប់រហ័សផងដែរ។ សូមយក ជ័រ ឬ ទឹកប្រទាលកន្ទុយក្រពើ លាបម៉ាស្សាថ្នមៗ នៅលើបបូរមាត់ហើមនោះ ជាការស្រេច។ ព្យាបាលតាមវិធីនេះ ឱ្យបាន ២ ទៅ ៣ដង ក្នុង ១ថ្ងៃ។
អំបិល៖ គឺជាសារធាតុមួយ អាចជួយកំចាត់មេរោគ និង ព្យាបាលជំងឺមួយចំនួនទៀតបានយ៉ាងមានប្រសិទ្ធិភាព។ វិធីព្យាបាល សូមលាយអំបិល ១ស្លាបព្រាបាយ ជាមួយទឹកក្តៅឧណ្ឌៗ ១កែវ រួចយក ក្រណាត់ស្អាត រុំឱ្យមូលដូចកូនបាល់ បន្ទាប់មក ជ្រលក់ទឹកអំបិលនោះ លាបនៅលើបបូរមាត់ តិចៗ ជាការស្រេច៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ top10homeremedies