ធ្មេញពុកផុយ គឺជាមូលហេតុដ៏ចម្បងដែលបណ្តាលឱ្យធ្មេញខូច ហើយបញ្ញាទាំងនេះ បង្កដោយការទទួលទានចំណីអាហារប្រចាំថ្ងៃរបស់មនុស្សនិងមិនបានសម្អាតធ្មេញឱ្យបានស្អាតល្អ បន្ទាប់ពីទទួលទានចំណីអាហារទាំងនោះ។
ខាងក្រោមនេះ យើងសូមណែនាំជូនលោកអ្នកនូវរូបមន្តធម្មជាតិងាយៗ មួយចំនួន អាចព្យាបាលការពារធ្មេញឱ្យរឹងមាំ មិនពុកផុយ និងមានសុខភាពមាត់ធ្មេញល្អ។

វិធីទី១៖ សូមយកអំបិលដុំ ២ស្លាបពា្រកាហ្វេ លាយជាមួយនឹងប្រេងម៉ូតាត (mustard oil) ២ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ រួចយកម៉ាស្សានៅលើធ្មេញ ទុករយៈពេល ៥នាទី បន្ទាប់មកខ្ពុរមាត់សម្អាតធ្មេញចេញ ជាមួយនឹងទឹក។
វិធីទី២៖ សូមទឹកក្តៅឧណ្ឌៗ ១កែវ លាយជាមួយនឹងអំបិល ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យ រួចខ្ពុរមាត់ ជារៀងរាល់យប់ មុនចូលគេង។ វិធីនេះ នឹងជួយឱ្យការពារធ្មេញលោកអ្នក ឱ្យរឹងមាំ មិនពុកផុយ និងមាត់ធ្មេញ មានសុខភាពល្អ៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ homeveda