គ្រឿងផ្សំ-ប្រហុក​-សាច់ជ្រូក​បី​ជាន់-ប្រហិត-ដូង​ទុំ-ម្ទេស​ក្រហម-ខ្ទឹម​ស-ខ្ទឹម​ក្រហម-ក្រសាំង-អំបិល-ស្ករ-ត្រសក់-​ត្រប់​ស្រួយ-ព្រលិត-ព​ពាយ-ការ៉ុត-ដើម​ខ្ទឹម-ម្ទេស​ផ្លោកស្រស់ទុំ

width=456

វិធី​ធ្វើ ដំបូង យកសាច់ជ្រូក​បី​ជាន់ ​ចិញ្ច្រាំ​ជាមួយ​ប្រហុក រួចយក​ត្រី​ស្លាត​មក ចិញ្ច្រាំ​បុក​ធ្វើ​ជា​ប្រហិត ស្ងោរ​ឱ្យ​ឆ្អិន ទើប​ហាន់ល្អិ​ត ចំណែក ម្ទេស​ក្រហម ខ្ទឹម​ស ខ្ទឹម​ក្រហម បុក​ចូល​គ្នា​ឱ្យ​ម៉ដ្ធ។

យក​ខ្ទិះ​ដើម   ដាក់​កូរ​ជាមួយ​ម្ទេស​បុក រួច​ដាំ​នឹង​ភ្លើង​ឱ្យ​ពុះ ដាក់​ប្រហុក​ចិញ្ច្រាំ ប្រហិត ​ឆ្កៀល​ក្រសាំង​ដាក់   អំបិល  ទឹកត្រី ស្ករ ម្សៅ​ស៊ុប ភ្លក់​រស់ជាតិ រួច​ដួស​ដាក់​ចាន​ទុក។​ចុងក្រោយ ​ហាន់​ជី​ម្ទេសផ្លោក​ទុំ​ជា​សរសៃ​ឆ្មារ​រោយ​ពីរ​លើ រួចរៀបបន្លែដាក់ចានជាការស្រេច៕

ដោយ៖ វណ្ណៈប្រភព៖ Cooking Cambodian