ខ្ទឹមស គឺជាប្រភេទគ្រឿងផ្សំធម្មជាតិ ដ៏អស្ចារ្យបំផុត សំរាប់បង្កើនក្លិន និងរសជាតិក្នុងអាហារ។ខ្ទឹមសមិនត្រឹមតែជាគ្រឿងផ្សំប៉ុណ្ណោះ ប៉ុន្តែ ខ្ទឹមស ក៏ត្រូវបានគេប្រើប្រាស់ធ្វើជាឱសថធម្មជាតិដ៏ពូកែសាកស័ក្តិផងដែរ ក្នុងព្យាបាលជំងឺផ្សេងៗ ជាច្រើន ដោយសារតែនៅក្នុងខ្ទឹមសមានផ្ទុកនូវសារធាតុចិញ្ចឹម និង វីតាមីនជាច្រើន ដូចជា៖ វីតាមីន A, B, B2 និង C ក៏ដូជា សារធាតុជាច្រើនទៀតមានដូចជា៖ ប្រូតេអ៊ីន ប៉ូតាស្យូម កាល់ស្យូម ស័ង្កសី ដែក ស្ពាន់ សេលេញ៉ូម ម៉ង់ហ្គាណែស។ល។
ខាងក្រោមនេះ គឺជាប្រភេទជំងឺ៥យ៉ាងដែលអាចការពារបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់ដោយខ្ទឹមស។

១. កាត់បន្ថយជាតិខ្លាញ់
២. ការពារជំងឺលើសឈាម
៣. ទប់ស្កាត់មិនឱ្យមានជំងឺមហារីក
៤. សម្រក់ទម្ងន់
៥. កាត់បន្ថយ និងការពារជំងឺឈឺសន្លាក់ឆ្អឹង។
ដូច្នេះ សូមជ្រើសរើសខ្ទឹមស ធ្វើជាគ្រឿងផ្សំ និង របបអាហារប្រចាំថ្ងៃរបស់អ្នកដើម្បីទទួលបាននូវសុខភាពល្អ រឹងមាំ និងជៀសឆ្ងាយពីជំងឺផ្សេងៗ៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ top10