រាជធានីភ្នំពេញ ៖ ​បុរស​ជនជាតិ​​វៀត​ណាម​​ម្នាក់​ និងជនជាតិ​ខ្មែរម្នាក់ ដែលជួល​បន្ទប់ស្នាក់​នៅ​ក្នុង​ក្រុម​ទី១ ភូមិ​ទួល​គោក សង្កាត់​​ទួលសង្កែ ត្រូវសមត្ថកិច្ច​ចំរុះ ខណ្ឌប្ញស្សី​កែវឆ្មក់​ចូល​ឆែក​ឆេរ​កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃទី២២ កុម្ភៈ ហើយ​ដក​ហូត​បានថ្នាំញៀន​ប្រភេទម៉ា​ទឹក​កកចំនួន​២០​​កញ្ចប់តូច ។ ការ​ឆ្មក់​ចូលឆែក​ឆេរ​​នេះ ក៏​មាន​ការ​ចូល​រួម​​​ពីក្រឡា​បញ្ជី​ផង​ដែរ ។

នៅ​ក្នុង​ផ្ទះជួល​នោះ​សមត្ថកិច្ច​ចំរុះ​ឃាត់​ខ្លួន​ ​​ឈ្មោះ​កាំង យ៉ាំង​អ៊ុក ហៅ​ម៉ើយ​ ភេទប្រុស អាយុ​៤០​ឆ្នាំ ​ជា​ជន​ជាតិ​វៀត​ណាម និង​ឈ្មោះ​កែវ សិរី ​ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខ​របរ​​ជា​អ្នក​រត់ម៉ូតូ​ឌុបមានលំនៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌដង្កោ ។ ​តាមលោក​ចាន់ សាហ៊ុត អធិការ​រង​ខណ្ឌ​ប្ញស្សីកែវ​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​កាំង យ៉ាំងអ៊ុក ហៅម៉ើយ ​ជា​មុខ​សញ្ញា​ជួញ​ដូរ​គ្រឿង​ញៀន ។ ដោយ​មានការ​ស្រាវជ្រាវ​ពី​កំលាំង​ជំនាញ​ដែលសហការ​គ្នា​ជាមួយ​នគរ​បាល​​ ប៉ុសិ៍្ត​ទួល​សង្កែ​ សមត្ថកិច្ច​​​បាន​​សុំ​គោលការណ៍​​ពីព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​​រាជ​ ធានីភ្នំពេញ ចុះ​​ឆែក​ឆេរ​ផ្ទះ​ជនសង្ស័យ​​​រកឃើញថ្នាំញៀន​​ប្រភេទ​​ម៉ា​ទឹកកក​ចំនួន២០​ កញ្ចប់​ដែល​ជន​នេះ​លាក់​នៅ​ក្រោមពូក​ ។

លោកចាន់ សាហ៊ុត បន្តទៀត​ថា ដោយ​មាន​ការ​ណែនាំ​ពីលោកឧត្តម​​​សេនីយ៍​ត្រី​បែន រ័ត្ន ​ស្នង​ការ​រង​​ និងជា​ប្រធាន​​ការិយា​ល័យ​ប្រឆាំង​​បទ​ល្មើស​​នៃស្នង​ការ​ដ្ឋាននគរ​បាល​រាជ​ ធានី​ភ្នំពេញ ​ជំរុញ​ឱ្យសមត្ថកិច្ច​​ស្រាវជ្រាវ​ពីមុខ​សញ្ញា​ចែក​ចាយ និង​ជួញ​ដូរ​គ្រឿង​ញៀន ហើយ​បង្ក្រាប​​​ និងទប់​ស្កាត់​​ឱ្យបានទាំងស្រុង​នូវការ​ជួញ​ដូរ​ចែកចាយ​គ្រឿង​ញៀន​នៅ​ក្នុង​ រាជ​ធានី​ភ្នំពេញ សមត្ថកិច្ច​​បាននិងកំពុង​តែធ្វើ​សកម្មភាព​​បង្ក្រាប​​ដូចភ្លៀង​រលឹម​អ៊ីចឹង ។ ជន​សង្ស័យ​ត្រូវ​បានសមត្ថកិច្ច​​បញ្ជូន​ទៅ​​កាន់​អធិការ​ដ្ឋាន​ដើម្បី​ ស្រាវជ្រាវ​រកបក្សពួកបន្ត​ទៀត ៕

http://kohsantepheapdaily.com.kh/art...22-013723.html