ម៉ូដែលស្មាតហ្វូនបន្ទាប់នៃត្រកូល Galaxy S របស់ Samsung ត្រូវបានគេដឹងថា នឹងធ្វើការបង្ហាញខ្លួន នៅដើមឆ្នាំក្រោយ ដែលមានពីរម៉ូដែលផ្សេងគ្នា គឺមួយសំបកធ្វើពីលោហធាតុ និងមួយទៀតសំបកធ្វើពីជ័រ អមដោយថ្មដែលមានបរិមាណធំ។

ទន្ទឹមនឹងនោះ គេហទំព័រ ETNews ក៏បានឲ្យដឹងថា Samsung បានបន្តប្រើប្រាស់នូវ Chipពីរប្រភេទផ្សេងគ្នាដល់ Galaxy S5 គឺ Snapdragon (លទ្ធភាពច្រើនជា Chip ថ្មីបំផុត 805)និង chip Exynos Octa 64-bit។

ដោយសារតែ តាមការរំពឹងទុកអេក្រង់របស់វា នឹងកើនឡើងដល់ទំហំ 5,3 inch ជាមួយកំរិតរីសូលុយស្យុង 2.560 x 1.440 pixel វាមានទំហំធំជាងមុនក្នុងការផ្ទុកប្រភេទថ្ម 4000 mAh។ ក្រៅពីនេះ Galaxy S5 នឹងបំពាក់នូវ RAM 3 GB, កាមេរ៉ាក្រោយ 16 megapixel និងកាមេរ៉ាមុខ 2 megapixel។

/

រូបភាពតំណាង ដែលជា Version Concept មួយ

តាមប្រភពផ្ទៃក្នុងមួយចំនួនបានឲ្យដឹងថា Samsung បានបង្ហាញពីការដាក់ខ្លួនជាងមុន នៅពេលដែលបានកំណត់គោលដៅនៃបរិមាណលក់ចេញដល់ Galaxy S5 ត្រឹមតែ ៧០% បើប្រៀបជាមួយម៉ូដែល S4។​ បើតាមការរំពឹងទុក ស្មាតហ្វូននេះ នឹងចាប់ផ្តើមដាក់ផលិតនៅក្នុងខែមករា ឆ្នាំ២០១៤ ដើម្បីអាចធ្វើការបង្ហាញខ្លួន នៅក្នុងខែកុម្ភះ មុននឹងដាក់លក់នៅលើទីផ្សារនៅក្នុងខែមីនា ឆ្នាំ២០១៤ ខាងមុខនេះ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- មានជនរងគ្រោះម្នាក់ទៀតហើយ បានឆក់ស្លាប់ដោយសារប្រើ iPhone ពេលកំពុងសាកថ្ម- Nokia ចាប់ផ្តើមពាណិជ្ជកម្ម ដៀមដាម បន្តុះបង្អាប់ iPad Air (Video inside)- ចោរលួច iPhone ម្នាក់បានកត់លេខទូរស័ព្ទជិត ១ពាន់លេខ ផ្ញើឲ្យម្ចាស់ទូរស័ព្ទវិញ

ប្រែសម្រួល៖ សិលាប្រភព៖ Vexpress