ព័ត៌មានកីឡា៖ លោក Martin Keown ដែលជាអតីតខ្សែការពាររបស់ក្លឹប Arsenal ជឿជាក់ថា David De Gea នឹងវិលត្រលប់ទៅកាន់ Man United បន្ទាប់ពីបំពេញកាតព្វកិច្ចក្រុមជម្រើសជាតិ ក្នុងនាមដូចជាកីឡាករថ្មីម្នាក់ទៀត ដែលទើបតែទិញបាន។ 

David De Gea មានទំនាក់ទំនងផ្ទេរចេញពី Man United ទៅកាន់ Real Madrid អស់រយៈពេលជាយូរណាស់​មកហើយ រហូតមកទល់រដូវកាលនេះ ទីផ្សារកាន់តែរំជើបរំជួលខ្លាំងឡើង ប៉ុន្ដែទីបំផុត ត្រូវរលត់ទៅវិញ ត្រឹម​តែមួយនាទី ចុងក្រោយ រវាងក្លឹបទាំងពីរ​។ David De Gea ស្ទើរតែបានពាក់អាវរបស់ក្លឹប Real Madrid ទៅហើយ ប្រសិនជា Man Uited ប្រគល់​​​​​​​​​ឯកសារគ្រប់គ្រាន់ ទាន់ពេលវេលា នោះ ។ ប៉ុន្ដែមិនជាថ្វីនោះទេ បើ​មិនបានទៅ Real Madrid កីឡាករអាចត្រឡប់ទៅកាន់ Man Uited​ វិញដោយ សប្បាយរីករាយ ជាមួយរដូវកាល​ថ្មី ក្នុងនាមជាកីឡាករដែលក្លឹប ទើបតែទិញបានវិញផងដែរ ។ 

/

/

ដោយ៖ អឿ អ៊ុយ

ប្រភព៖ .express.co