
បាត់ដំបង*៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងសំយ៉ាបផ្ទះរបស់ខ្លួន ខណៈដែល ប្រពន្ធបានរងរបួសធ្ងន់ ដោយសារតែរន្ទះ បាញ់ បន្ទាប់ពីប្តីប្រពន្ធនេះបានយកអង់តែន ទូរទស្សន៍ទៅដោតវិទ្យុដើម្បីស្តាប់ ស្រប ពេលដែលមេឃជិតភ្លៀង។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៤និង៣០ នាទី រសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១១ ស្ថិតនៅក្រុមទី៣ ភូមិកោះថ្កូវ ឃុំគា ស្រុក មោងឫស្សី ខេត្តបាត់ដំបង ។
សមត្ថកិច្ចមូល ដ្ឋានបានឱ្យដឹងថា ជនរងគ្រោះជាប្តីដែល ស្លាប់នោះមានឈ្មោះ ទូច តឹង អាយុ ៥៣ ឆ្នាំ រីឯប្រពន្ធដែលរងរបួសធ្ងន់ ដោយសាររន្ទះ បាញ់នោះមានឈ្មោះ ស៊ូ ថន អាយុ ៥៣ឆ្នាំ។ បន្ទាប់ពីកើតហេតុ ជនរងគ្រោះជាប្រពន្ធ ដែលរងរបួសធ្ងន់ ដោយសាររន្ទះបាញ់ ហើយ រឹងដៃរឹងជើងនោះ ត្រូវបានដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។
http://www.dap-news.com/typography/t...rgrbysfpn.html