រាជ ​ធានី​ភ្នំពេញ​ ៖ ក្មេង​ប្រុស​តូច​ម្នាក់​បាន​ចាក​ចេញ​ពី​ផ្ទះ​ ហើយ​ក៏​វង្វេង​រក​ផ្លូវ​ត្រឡប់​ទៅ​វិញ​​មិន​ឃើញ​ក៏​ចេះ​តែ​ជិះ​កង់​ដើរ​ អណ្តែត​ត្រសែត​គ្មាន​គោល​ដៅ​អត់​បាយ​ក្រហាយ​ទឹក​ និង​បាន​ទៅ​សុំ​បាយ​ប្រជា​ពល​រដ្ឋ​ហូប​ពេល​នោះ​ប្រជា​ពល​រដ្ឋ​បាន​ឱ្យ​បាយ​ ហូប​ បន្ទាប់​មក​បាន​រាយ​ការណ៍​ប្រាប់​ប៉ូលិស​ប៉ុស្តិ៍​សំរោង​ក្រោម​នាំ​ទៅ​ធ្វើ​ ការ​សាក​សួរ​​ និង​ស្រាវ​ជ្រាវ​រក​ឪពុក​ ម្តាយ​ឱ្យ​ទៅ​ទទួល​យក​វិញ ប៉ុន្តែ​រយៈ​ពេល​២​ថ្ងៃ​ហើយ​នៅ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​។

ក្មេង​ប្រុស​នោះ​ត្រូវ​បាន​គេ​ឃើញ​ទៅ​សុំ​បាយ​ប្រជា​ ពល​រដ្ឋ​ហូប​កាល​ពី​វេលា​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​១៩ កុម្ភៈ ២០១១ នៅ​ភូមិ​សំរោង​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​។ បន្ទាប់​ពី​សមត្ថ​កិច្ច​សាក​សួរ​ក្មេង​ប្រុស​រូប​នោះ​បាន​ប្រាប់​ថា រូប​គេ​ឈ្មោះ​មឿន វ៉ាន់ ចាក់​គូ​រ៉ាក់​ អាយុ​៨​ឆ្នាំ​ ឪពុក​ឈ្មោះ​វណ្ណា ជា​អ្នក​លក់​កាហ្វេ​ ម្តាយ​ឈ្មោះ​ផល្លា ជា​អ្នក​លក់​ទឹក​ក្រឡុក​ និង​មាន​បង​ប្អូន​បង្កើត​៤​នាក់​ទៀត​នៅ​ផ្ទះ​ ១-ឈ្មោះ​មឿន វ៉ាន់​ឡាវ ភេទ​ប្រុស, ២-ឈ្មោះ​មឿន គន្ធា ភេទ​ស្រី​, ៣-ឈ្មោះ​មឿន ស្រី​ពេជ្រ ភេទ​ស្រី, ៤-ឈ្មោះ​មឿន វ៉ាន់​អុន ភេទ​ប្រុស ហើយ​រូប​គេ​ពុំ​តស្គាល់​ភូមិ​ឃុំ និង​ស្រុក​ដែល​ជា​កន្លែង​រស់​នៅ​សព្វ​ថ្ងៃ​នោះ​ទេ គឺ​គ្រាន់​តែ​ដឹង​ថា ក្នុង​ខេត្ត​កំពង់​ស្ពឺ​ប៉ុណ្ណោះ។

http://kohsantepheapdaily.com.kh/art...20-032943.html