ការចុះពិនិត្យកន្លែងខូចខាតនៃតួ ប្រាសាទ ដែលបង្ករដោយទ័ពថៃ
ចំពោះរឿង ប្រាសាទព្រះវិហារ ដែលតែងតែកើតជាទំនាស់រវាងប្រទេសខ្មែរ និង ថៃ
ឥតឈប់ឈរ រហូតបង្ករអោយមានការប្រើអាវុធដែលធ្វើអោយមានការខូចខាតយ៉ាង
ដំណំដល់ប្រាសាទនោះគឺប្រៀបដូចជារៀងព្រេងខ្មែរមួយដែលនិយាយអំពីស្រ្តីពីរនាក់
ដណ្តើមកូនគ្នាអញ្ចឹងដែរ។
ម្តាយក្លែងក្លាយសុខចិត្តអោយគេពុះកូនចែកគ្នា,ប៉ុន្តែម្តាយបង្កើតសុខចិត្តប្រគល់កូនជាទី
ស្រលាញ់ទៅអោយម្តាយក្លែងក្លាយដើម្បីរក្សាជីវិតកូន។នៅទីបំផុតចៅក្រមក៏បានផ្តល់
យុត្តិធម៏ទៅអោយម្តាយបង្កើត ។ ចំពោះប្រាសាទព្រះវិហារ ដែល ថៃ អះអាងថាជារបស់
ខ្លួននោះគឺយើងឃើញថាទ័ពថៃមិនញរញើតដៃនឹងប្រើសព្វាវុធគ្រប់ប្រភេទដើម្បីវាយដណ្តើម
យកទេទោះបីដឹងថាប្រាសាទត្រូវបែកបាក់ខ្ទេចខ្ទាំយ៉ាងណាក៍ដោយវាប្រៀបដូចជាតួអង្គ
ម្តាយក្លែងក្លាយដូច្នោះដែរ។
កម្ពុជាដែលជាម្ចាស់ប្រាសាទនិងជាអ្នកកសាងសុខចិត្តខាំមាត់មិនវាយធ្វើការតបតទៅ
ទៀតព្រោះការវាយតទៅទៀតមានតែធ្វើអោយ ប្រាសាទកាន់តែខ្ទេចខ្ទាំខ្លាំងឡើងថែម
ទៀតប៉ុណ្ណោះ គឺ កម្ពុជា សុខចិត្តទទួលយកការដោះស្រាយដោយសន្តិវិធីរបស់អន្តរជាតិ
ដើម្បីថែរក្សាប្រាសាទអោយបានគង់វង្ស។
នេះហើយដែលជាទឹកចិត្តពិតប្រាកដរបស់ម្តាយបង្កើត។ កូនខ្មែរទាំងអស់ពិតជាសង្ឃឹម
ថាអន្តរជាតិនឹងផ្តល់យុត្តិធម៌ដល់ម្ចាស់ប្រាសាទនិងទឹកដីដែលនៅជុំវិញទីនោះដល់ម្ចាស់
ពិតប្រាកដជាក់ជាមិនខាន។