
ភ្នំពេញ*៖ គណៈបញ្ជាការឯកខណ្ឌដូន ពេញ ដឹកនាំដោយលោកសុខ សម្បត្តិ អភិបាលខណ្ឌ លោកគឹម វុត្ថា ប្រធាន សណ្តាប់ធ្នាប់ខណ្ឌ បានចុះធ្វើរដ្ឋបាលនៅក្នុង អាណាចក្រខណ្ឌរបស់ខ្លួន កាលពីវេលាម៉ោង១១ និង៣០នាទីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០១១ ។
លោកសុខ សម្បត្តិ អភិបាល បានឱ្យដឹង ថា ជនអនាថានិងស្ត្រីរកស៊ីផ្លូវភេទ ដែល កម្លាំងគណៈបញ្ជាការឯកភាព ចុះប្រមូលតាមតាមបណ្តោយលេខ១១៨, ផ្លូវលេខ១០៦ ,មុខក្បាលបូម ជឌជ និងសួនច្បារវត្តភ្នំ និងកន្លែងមួយចំនួនទៀតនៅ ក្នុងអាណាចក្រ ខណ្ឌដូនពេញ ។
លោកអភិបាលបានបន្តទៀតថា ជនអនាថា និងស្ត្រីរកស៊ីផ្លូវភេទ ដែលកម្លាំងគណៈ បញ្ជាការឯកភាពចុះប្រមូលបាន ចំនួន ១៧នាក់ក្នុងនោះស្រី១១នាក់នឹងបញ្ជូនទៅ កាន់មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ហើយខ្លះ ទៀតបញ្ជូនទៅ អង្គការមួយចំនួនដើម្បីអប់រំ និងណែនាំពួកគេឱ្យលែងប្រព្រឹត្តអំពើបែបនេះតទៅទៀត ។
លោកអភិបាលខណ្ឌបានបន្តទៀតថា លោកនឹងអនុវត្តវិធានការនេះឱ្យដូចភ្លៀង រលឹម ដើម្បីលុបបំបាត់ ភាពអនាធិបតេយ្យ នៅតាមតំបន់ខាងលើនេះ។
http://www.dap-news.com/typography/t...iupouvept.html