
-សមត្ថកិច្ចអំពាវនាវ ដល់ក្រុមគ្រួសារ និងសាច់ញាតិ របស់នារីដែលមិន ស្គាល់អត្តសញ្ញាណ
កំពង់ចាម*៖ អាជ្ញាធរនិងសមត្ថកិច្ចក្រុង កំពង់ចាម ខេត្តកំពង់ចាម សូមអំពាវនាវ ស្វែងរកសាច់ញាតិ និងក្រុមគ្រួសាររបស់នារី រូបស្អាតម្នាក់ ស្លៀកពាក់សមរម្យបានបើក រថយន្តម៉ាក រ៉េវហ្វ័រ ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខ 2K-9789 កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១១ ដោយឈប់នៅមុខមន្ទីរពេទ្យឯកជនមួយ ហើយចូលទៅដេកលើគ្រែរបស់អ្នកជំងឺ ប៉ុន្តែ មិនដឹងថាខ្លួនឯងជានរណា ឬមានឈ្មោះអ្វី ឡើយ។
មន្ត្រីនគរបាលក្រុងកំពង់ចាមបានឱ្យ ដឹងថា នារីរូបស្រស់នេះ មានសម្បុរស សក់ វែង អាយុជាង ២០ឆ្នាំ នៅពេលដែលចូល ដេកលើគ្រែអ្នកជំងឺ មិនបានឆ្លើយសំណួរណា នោះទេ គិតតែដេកក្រាបនៅលើគ្រែ ហើយ ជាពិសេសធ្វើកាយវិការ ហាក់បីដូចជាស្អប់ ប្រុសៗ នៅពេលមនុស្សជាច្រើនចូលទៅសួរ ឈ្មោះ និងទីកន្លែងរស់នៅនោះ។
ដោយ ឃើញសភាពបែបនេះ ប្រធានគ្លីនិកខាងលើ បានរាយការណ៍ជូនសមត្ថកិច្ចចុះមកជួយអន្ត រាគមន៍ ដើម្បីអំពាវនាវស្វែងរកសាច់ញាតិ និងក្រុមគ្រួសារ។ មន្ត្រីរូបនេះបានបន្តថា នៅ ពេលដែលសមត្ថកិច្ចទៅសួរ នារីរូបស្រស់ នេះបានស្រែកថា មនុស្សច្រើនណាស់ៗ ខ្លាច ណាស់ៗ ខ្លាចខ្មោចៗ។
ជាមួយគ្នានេះគេ សង្កេតឃើញថា ជួនកាលនាងចង់ក្អួតចង្អោរ ទៀតផង។ មន្ត្រីខាងលើបានឱ្យដឹងថា រហូត មកដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១១នេះ ក៏ មិនទាន់ឃើញសាច់ញាតិនិងក្រុមគ្រួសារមក ទទួលយកទៅវិញទេ ហេតុដូច្នេះហើយ តាមរយៈគេហទំព័រដើមអម្ពិល ដែលបាន ផ្សាយអត្ថបទ គឺជាសារមួយទៅកាន់ក្រុម គ្រួសាររបស់ស្ត្រីរូបនេះ។
http://www.dap-news.com/typography/t...nfacanrna.html