កាលពីឆ្នាំមុន អាល់ប៊ុមចុងក្រោយ របស់ក្រុមចំរៀង 4 Minute ដែលមានឈ្មោះថា “ What’s Your Name “ បានទទួលការ គាំទ្រជាខ្លាំង ពីសំណាក់ទស្សនិកជន ដែលនាំយកនៅ ជ័យជំនះជាច្រើន ។

/ ថ្មីៗនេះ 4 Minutes បានបញ្ចេញ រូបថតជាច្រើន សន្លឹកដើម្បី ផ្សព្វផ្សាយ ពីព័ត៌មាន ការវិល​ត្រលប់ មក វិញរបស់ ពួកគេ ។ ហើយថ្ងៃនេះ 4 Minutes ក៏បានបញ្ចេញ វីដេអូ ខ្លីដែល បង្ហាញ​ពីឈុត ខ្លះរបស់ ពួកគេផងដែរ ។ ក្នុងឈុតនោះ យើងឃើញមាន ទាំងការសប្បាយ ហើយក៏​មិនភ្លេចដែរ ជាមួយនិង ភាពសិចស៊ីរបស់ ពួកនាងនោះទេ ។ បទនេះនឹងចេញ វីដេអូពេញ​នៅថ្ងៃ​ស្អែក ទី ១៧ មិនានេះហើយ ៕

ប្រែសម្រួល ៖ លីលីប្រភព ៖ allkpop