ភ្នំពេញ*៖ រាត្រីកាលចូលមកដល់សម្រាប់ ទីក្រុងភ្នំពេញ ជាពិសេសនៅតាមដងផ្លូវធំៗ ដូចជាផ្លូវព្រះនរោត្តម ផ្លូវរង្វង់មូលសម្តេច ជួន ណាត និងផ្លូវមួយចំនួនទៀត ត្រូវបានក្រុម អ្នករត់ម៉ូតូឌុបពេលយប់អះអាងថា ដងផ្លូវ ខាងលើនេះ បានក្លាយទៅជាទីលានរបស់ ក្រុមក្មេងស្ទាវៗកូនអ្នកធំ កូនអ្នកមានយក ធ្វើជាកន្លែងប្រណាំងរថយន្ត ស្ទើរតែរាល់យប់ អ្នកធ្វើដំណើរពេលយប់ជាច្រើន ដែលមិនដឹងតែងតែភ័យលោះព្រលឹង ខណៈជួបនឹងក្រុម ក្មេងស្ទាវនាំគ្នាប្រណាំងរថយន្តម្តងៗ។

ជាក់ស្តែងរាត្រីថ្ងៃទី១៥ ឈានចូលថ្ងៃទី ១៦ ខែកុម្ភៈកន្លងទៅនេះនៅតាមដងផ្លូវព្រះ នរោត្តម ត្រូវបានក្មេងស្ទាវមួយក្រុម ដែល គេដឹងថា ជាប្រភេទស្ទាវកាលីប ជិះរថយន្ត ស៊េរីទំនើបៗ ដូចជាអេស្កាឡែត កាមរីប្រភេទ បាឡែន និងរថយន្តទំនើបៗផ្សេងៗទៀត ប្រើប្រាស់ដងផ្លូវនេះ ធ្វើជាទីលានប្រណាំង ដើម្បីបង្អួតអ្នកដទៃ រួមទាំងស្រីស្នេហ៍របស់ ខ្លួន ដែលជិះរថយន្តជាមួយផងដែរ ។

ក្នុងនោះនៅវេលាម៉ោងជាង១រំលងអាធ្រាត្រ គេឃើញមានរថយន្តចំនួន៣គ្រឿង មួយគ្រឿង ម៉ាកអេស្កាឡែត មួយគ្រឿងម៉ាកកាមរីបា ឡែន និងមួយគ្រឿងទៀតគេមិនស្គាល់ម៉ាក ដែលបើកបរសុទ្ធតែក្រុមស្ទាវ អាយុជាង២០ ឆ្នាំ មានស្រីមានប្រុស បានបើកប្រណាំងគ្នា ពេញផ្លូវ ធ្វើឱ្យអ្នកដំណើរពេលយប់ ខ្លះលើក ម៉ូតូឡើងលើចិញ្ចើម ខ្លះអែបរថយន្តនៅកៀន ដើម្បីឱ្យក្រុមរថយន្តប្រណាំងរបស់ពួកគេទៅផុត ។

លុះពេលពួកគេបើកប្រណាំង ក្នុងទិសដៅពីវត្តភ្នំទៅវិមានឯករាជ្យដល់ផ្លូវ លេខ២១៤ ស្រាប់តែឃើញរថយន្តអេស្កា ឡែត ដែលបើកលឿនជាងគេ ហើយវ៉ាដាច់ គេនោះ ក៏ជ្រុលចង្កូតទៅខាងស្តាំដៃឡើង ចិញ្ចើមផ្លូវបុកបង្គោលទីប សម្រាប់ដាក់ស្លាក លេខផ្លូវបាក់រៀបដល់ដី រួចហើយបង្ហួសទៅ បុកដើមត្របែកព្រៃបន្ថែមទៀត ទើបទៅ មុខលែងរួច ធ្វើឱ្យរថយន្តរងនូវការខូចខាត យ៉ាងដំណំ ។

ក្រោយហេតុការណ៍គេបាន ឃើញមនុស្សប្រុសម្នាក់ស្រីពីរនាក់ នាំគ្នាលូន ចេញពីក្នុងរថយន្តទាំងរៀងកាយរងរបួស ប្រឡាក់សុទ្ធតែឈាម ហើយពួកគេក៏នាំគ្នា ហៅម៉ូតូឌុបជិះចេញបាត់អស់ទៅ ។ ដោយ ឡែកបក្ខពួកដែលជា ដៃគូប្រណាំង ពេល ឃើញហេតុការណ៍ដូច្នេះមិនបានឈប់មើល នោះទេ ហើយក៏បន្ថែមល្បឿនបើកគេចខ្លួន បាត់អស់ទៅ ។

នៅកន្លែងកើតហេតុ គេឃើញរថយន្តអេស្កាឡែតខាងលើ ពាក់ ស្លាកលេខភ្នំពេញ ២ំ-១០៣៤ តែគេមិនបាន ស្គាល់ឈ្មោះអ្នកបើកបរនិងអត្តសញ្ញាណ របស់ម្ចាស់រថយន្តនេះនោះដែរ ។ ក្រោយ កើតហេតុគេឃើញកម្លាំង សមត្ថកិច្ចមកស្ទូច យករថយន្តខាងលើនេះ ដើម្បីទុកដោះស្រាយទៅតាមផ្លូវច្បាប់ ។

http://dap-news.com/typography/the-n...kmgtmenig.html