ក្នុងព្រឹត្តិការណ៍ Google I/O យប់មិញ Google បានបង្ហាញជាផ្លូវការ tablet ដំបូងបង្អស់របស់ខ្លួនដែលមានឈ្មោះថា៖ Nexus 7។ Tablet នេះត្រូវផលិតដោយ Asus មានអេក្រង់ 7 inch resolution 1280 x 800, អង្គកណនា quad-core NVIDIA Tegra 3, RAM 1GB, កាមេរ៉ាខាងមុខ 1,2 megapixel។ជាពិសេស Nexus 7 នឹងបានបញ្ចូលប្រព័ន្ធដំណើរការ Android 4.1 Jelly Bean ហើយនេះក៏ជា tabletដំបូងប្រើប្រព័ន្ធដំណើរការនេះ។ មានជម្រើសពីរគឺ 8GB និង 16GB ជាមួយនឹងតំលៃគឺ 199 USD និង 249 USD។ បច្ចុប្បន្ន Google បានអនុញ្ញាតឲ្យគេកក់ទុកមុនសំរាប់អ្នកប្រើនៅអាមេរីក និងប្រគល់ Nexus 7 នៅខែក្រោយ។
ម៉ាស៊ីនត្រូវបានបំពាក់ Sensor ស្ទើរគ្រប់ប្រភេទ និងតណរភ្ជាប់កំពុងពេញនិយម ដូចជា gyro កំណល់ Sensor ពន្លឺ... ក៏ប៉ុន្តែ Nexus 7 មិនមាន 3G/4G។ ចំពោះការប្រើប្រាស់ថ្ម Google បានឲ្យដឹងថា ផលិតផលរបស់គេអាចមើលរឿង HD ក្នុង៩ម៉ោង និងទុកពេលរង់ចាំឡើងដល់៣០០ ម៉ោងជាមួយនឹងថ្ម 4235mAh។ ព័ត៌មានលម្អិត Nexus 7៖អេក្រង់៖ 7 Back-lit IPS, resolution 1280 x 800 HD (216 ppi) + កញ្ចក់ប្រឆាំងភាពឆ្គួត Scratch-resistant FIT របស់ Corning, បច្ចេកទេស TruVivid របស់ AsusCPU៖ Tegra 3 Quad-core RAM៖ 1 GBអង្គចងចាំ៖ 8 GB / 16 GBប្រព័ន្ធដំណើរការ៖ Android 4.1 (Jelly Bean)Connection: WiFi b/g/n, Bluetooth, GPS, NFC (Android Beam);កាមេរ៉ាមុខ៖ 1.2 MP;port៖ microUSB, microphone;ថ្ម៖ 4325 mAh8 ម៉ោងប្រើគំរិតច្រើន9 ម៉ោងមើលរឿង HD300 ម៉ោងពេលរង់ចាំទំហំ៖ 198,5 x 120 x 10,45 mm;ទម្ងន់៖ 340 gram;
ដោយ៖ មិនា