
បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១១នៅតាមដងផ្លូវជាតិលេខ៥ដែល ស្ថិតនៅភូមិ១ ភូមិ២ ភូមិ៣ និងភូមិ៤ព្រមទាំងភូមិសែសិននៅក្នុងសង្កាត់ព្រះពន្លាក្រុង សិរីសោភ័ណខេត្តបន្ទាយមានជ័យមានប្រជាពលរដ្ឋរាប់ពាន់នាក់ដែលមាន លំនៅដ្ឋានរស់នៅអមសងខាងផ្លូវបាននាំគ្នាយកអំណោយយ៉ាងច្រើនមាន ដូចជាមី ទឹកសុទ្ធ បារី ស្ករគ្រាប់នំប៉័ង ព្រមទាំងថវិកានាំគ្នារត់យកទៅជូនបងៗកងទ័ពដែលនៅលើរថពាសដែក ដោយផ្ទាល់នៅតាមដងផ្លូវជាតិលេខ៥។
បងស្រីម្នាក់ឈ្មោះ សុខ ខេង អាយុ៥៥ឆ្នាំរស់នៅភូមិ៣កាត់ រត់ទាំងត្រហេបត្រហបមានតាំងពីទឹកសុទ្ធ បារី មី នំប៉័ងនិងថវិកាជាច្រើនបានយកទៅជូនវីរៈកងទ័ពរថពាសដែកដោយផ្ទាល់ រួចគាត់បាននិយាយថាដោយមើលឃើញថាប្រជាពលរដ្ឋរស់នៅក្នុងខេត្ត បន្ទាយមានជ័យ រាប់ពាន់នាក់ បាននាំគ្នាយកគ្រឿងបរិភោគទៅជូនរកអ្វីប្រៀបផ្ទឹមពុំបានឡើយដូច ជាពាក្យស្លោកមួយបាននិយាយថា សមរភូមិមុខ ភ្ជាប់យ៉ាងស្អិតជាមួយសមរភូមិក្រោយ ៕
http://www.kampucheathmey.com/local-...-10-29-10.html