រដ្ឋាភិបាលចិន បានសម្តែងនូវការគាំទ្ររបស់ខ្លួនលើកិច្ចខិតខំប្រឹងប្រែងរបស់សមាគមន៏
អាស៊ាន ដើម្បីពិភាក្សារកដំណោះស្រាយលើជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។
រដ្ឋាភិបាលក្រុងប៉េកាំង ក៏បានអំពាវនាវដល់កម្ពុជា និងថៃ ឲ្យដោះស្រាយជម្លោះ
ដោយសន្តិវិធីផងដែរ។ សេចក្តីប្រកាសដូច្នេះ ត្រូវបានកម្ពុជា ស្វាគមន៏ និងអរគុណចិន
ចំពោះសុឆន្ទៈក្នុងការស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ។