ថ្ងៃ១៤កុម្ភៈ នេះជា ថ្ងៃនៃសេចក្តីស្រលាញ់ ភាសាអង់គ្លេសហៅថា Valentine Day ដែលអ្នកខ្លះប្រែថា ថ្ងៃបុណ្យសង្សារ ដែលប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសកម្ពុជាតែងតែ
នាំគ្នាចូលរួម បើទោះជាមិនមែនជាប្រពៃណីវប្បធម៌ខ្មែរក៏ដោយ។

តាមរយៈឯកសារមួយចំនួនបានសរសេរថា ថ្ងៃនៃសេចក្តីស្រលាញ់១៤កុម្ភៈ នេះមានដើម
កំណើតពីការគោរពចំពោះ Valentine ដែលជាឈ្មោះរបស់ជនជាតិរ៉ូម៉ាំង ម្នាក់ដែលបាន
បាត់បង់ជីវិតដោយសារការប្រឆាំងដាច់ខាត មិនលះបង់នូវគ្រិស្តសាសនា។គាត់ទទួល
មរណៈភាពនៅថ្ងៃ១៤កុម្ភៈ ហើយថ្ងៃនោះត្រូវបានគេ ឧទ្ទិសបូជាសម្រាប់សេចក្តីស្រលាញ់។ មិនយូរប៉ុន្មាន ថ្ងៃនេះត្រូវបានគេប្រារព្ធឡើងនៅតាមបណ្តារប្រទេសនានាដែលកាន់
គ្រិស្តសាសនា ដើម្បីបង្ហាញនូវសេចក្តីស្រលាញ់របស់គេចំពោះមនុស្សដែលខ្លួនស្រលាញ់
មិនចំពោះតែគួរស្នេហ៍តែមួយមុខនោះទេ។

តែដោយឡែកនៅប្រទេសកម្ពុជាវិញក្នុងថ្ងៃ ១៤ខែកុម្ភៈ បើយើងក្រឡេកមើលតាមដង
វិថីនានាពិសេសតាមបណ្តោយដងវិថីដែលនៅជិតសាលារៀន តាមដងទន្លេ​ និងសង្កាត់ដែល
សំបូរយុវវ័យ។ ផ្កាកុលាបជាច្រើនចំរុះពណ៍ត្រូវបានគេដាក់លក់ព្រោងព្រាត ហាងលក់វត្ថុ
អនុស្សាវរីយ៍ជាច្រើនពេញត្រៀបដោយវត្ថុមានតម្លៃ រូបតុក្កតា គ្រឿងអល្លង្ការគ្រប់ម៉ូត
ដើម្បីបំពេញចិត្តយុវវ័យក្មេងៗ និងទាន់សម័យទាំងនោះ។

នៅកម្ពុជាថ្ងៃបុណ្យនៃក្តីស្រលាញ់ត្រូវបានយុវវ័យទាំងនោះចាំកាល បរិច្ឆេទយ៉ាងច្បាស់
និងគិតថា ជាថ្ងៃបុណ្សសង្សារ ឬថ្ងៃដែលខ្លួនត្រូវបង្ហាញនូវក្តីស្រលាញ់របស់ខ្លួន
ចំពោះគូស្នេហ៏ពួកគេមិនបានស្វែងយល់ឲ្យស៊ីជម្រៅនិងយល់ច្បាស់ពីអត្ថន័យ
ពិតប្រាកដនៃថ្ងៃ១៤កុម្ភៈនេះទេ។ យុវវ័យមួយចំនួនភ្លើតភ្លើនរហូតបង់ខ្លួនបង់ប្រាណ
ទៀតក៏មានដើម្បីបំពេញចិត្តគូស្នេហ៍ភ្លើងចំបើងរបស់ខ្លួន។