លោក David Edwards អាយុ ៧៦ ឆ្នាំជនជាតិ ស្កតលែន ដែលកាលពីមុនគាត់គឺជាអ្នកលេងភ្លេងដោយប្រើឧបករណ៍ ឆាឡូ ដ៏ល្បីល្បាញក្នុងក្រុម អូឆេស្រ្តា របស់ស្កតលែន បានបោះបង់អាជីពជាអ្នកលេងភ្លេងចោល មកចាប់ជាអ្នកផលិតហត្ថកម្មវិញ។/ហត្ថកម្មដែលលោកធ្វើនោះគឺជាវត្ថុអនុស្សាវរីយប៉ុន្តែវាមានលក្ខណៈប្លែកបន្តិចព្រោះលោកតា Davidបានផលិតតែរបស់ដែលមានរូបរាងតូចៗប៉ុណ្ណោះ។ ក្នុងនោះគាត់បានបង្ហាញកូនវីយូឡុង តូចមួយដែលមានទំហំប្រហែលជាង ១ អ៊ីង កន្លះ ដែលស្នាដៃហត្ថកម្មរបស់គាត់នេះមានតម្លៃជាង ១ ពាន់ផោន។/លោកតា David បានប្រាប់ថាលោកមានចំណូលចិត្តក្នុងការធ្វើរបស់តូចៗទាំងនេះក្រោយពេលដែលលោកបានសំរាកពីលេងភ្លេងរយៈពេលមួយថ្ងៃដើម្បីជួយធ្វើសម្ភារៈតូចៗដើម្បីដាក់ក្នុងផ្ទះតុក្កតារបស់កូនស្រីរបស់លោក។ ហើយមកដល់ពេលនេះលោកបានក្លាយជាអ្នកជំនាញខាងធ្វើរបស់របរតូចៗដែលចេញពីរបស់ប្រើប្រាស់ប្រចាំថ្ងៃទៅហើយ។/ភ្នែករបស់លោកនៅតែមិនមានបញ្ហាទោះបីជាគាត់មានអាយុច្រើនណាស់ហើយក្ដី។ លោកតាក៏បានប្រាប់ផងដែរថាគាត់សប្បាយចិត្តនឹងការងារនេះព្រោះគាត់បានធ្វើអ្វីដែលគាត់ចង់ធ្វើ៕

/

ដោយ៖ ផានិតប្រភពពី៖ Dailymail