ពពកដែលមានរូបរាងដូចប៉េងប៉ោង នៅកាណាដា និងការព្យាបាលជម្ងឺដោយអោយឃ្មុំទិច នៅហ្វីលីពីន គឺជាប្រការមួយដែលមានភាពចម្លែកបំផុតក្នុងខែមិថុនានេះ។

/

ខាងលើនេះ គឺជារូបភាពដែលបង្ហាញពីការកាត់ដែកដែលបានបុកជាប់លើរាងកាយរបស់បុរសម្នាក់។ ក្រុមអ្នកពន្លត់អគ្គីភ័យ ប្រើប្រាស់ម៉ាស៊ីន ដើម្បីកាត់ដែកដែលចាក់ជាប់នៅលើរាងកាយរបស់កម្មករម្នាក់ ក្រោមការត្រួតពិនិត្យរបស់លោកគ្រូពេទ្យ។ បន្ទាប់ពីបានកាត់ដែកនោះអោយខ្លី ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ដើម្បីវះកាត់។ សំណាងល្អណាស់ ការវះកាត់នោះបានទទួលជោគជ័យ។

/

ដើម្បី រក្សា សត្វឆ្មាសំឡាញ់របស់ខ្លួន ដែលត្រូវបានរថយន្ដកិនងាប់ អ្នកសិល្បៈជនជាតិ ហូឡង់Bart Jansen បានធ្វើអោយសាកសពរបស់ឆ្មានោះក្លាយជាឧទម្ភាគចក្រ និងដាក់ឈ្មោះថា Orvillecopter។  Orvillecopter កំពុងត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិធីបុណ្យវិចិត្រសិល្បៈKunstrai នៅ Amsterdam ប្រទេស ហូឡង់។

/

បុរសម្នាក់បានកប់ខ្លួនឯងក្នុងដី នៅក្នុងបាតុកម្មមួយនៅស្រុក Coronel ភាគខាងត្បូងរដ្ឋ Santiagoនៃប្រទេស​ Chile កាលពីថ្ងៃទី ២៥មិថុនា។ បាតុកម្មនេះ ត្រូវបានគេធ្វើឡើងដើម្បីប្រឆាំងនឹងការសាងសង់រោងចក្រអគ្គិសនី Endesa ដែលធ្វើអោយប៉ះពាល់ដល់បរិស្ថាន និងទឹក។

/

ស្ដ្រីម្នាក់ដែលមានជម្ងឺ កំពុងត្រូវបានព្យាបាលដោយការអោយឃ្មុំទិចលើមុខ។ Magsaysay ម្ចាស់កសិដ្ឋានមួយនៅ Silang ក្នុងតំបន់ Cavite ភាគខាងត្បូងក្រុង Manila ប្រទេស Philippines អោយដឹងថា លោកតែងយកសត្វឃ្មុំដើម្បីព្យាបាលជម្ងឺជាច្រើនមុខ ដូចជា មហារីក ជាដើម។ លោកជឿថា នៅក្នុងពិសរបស់សត្វឃ្មុំ មានផ្ទុក protein ដែលអាចបង្កើតកម្លាំងការពារដល់រាងកាយ។

/

ពពកមានរូបរាងដូចជាប៉េងប៉ោង បង្ហាញខ្លួននៅលើអាកាសនៃតំបន់ Regina ប្រទេស កាណាដាបន្ទាប់ពីមានព្យុមួយកាលពីថ្ងៃទី ២៦មិថុនា។

/

ក្រុមវិចិត្រករនៅរុស្ស៊ី ទើបសម្រេចបានផ្ទាំងគំនូរ យក្ស មួយ ដែលត្រូវបានធ្វើឡើងពីគ្រាប់កាហ្វេចំនួន មួយលានគ្រាប់ និងត្រូវបានទទួលស្កាល់ដោយ Guinness៕

ដោយ ៖ សូរីយ៉ាប្រភព ៖ zing