
ស្ទឹងត្រែង ៖ កន្លែងធ្វើការនិងអគារស្តុកគ្រាប់របស់ស្នងការដ្ឋាននគរបាលខេត្ត ស្ទឹងត្រែងត្រូវបានឆ្លើងឆេះម៉ដ្ឋ កាលពីម៉ោង១២ថ្ងៃត្រង់ទី១២ ខែកុម្ភៈ ឆ្នាំ២០១១ ហើយរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង១៤រសៀល។
ហេតុការណ៍អាក្រក់នេះបណ្តាលឱ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង ព្រោះតែសុខៗស្រាប់តែឆេះកន្លែងធ្វើការរបស់ស្នងការដ្ឋាននគរបាល ខេត្ត។ នៅពេលកើតហេតុនេះ គេឃើញមានផ្សែងខ្មៅខ្មួលខ្មាញ់អណ្ដែតលើមេឃ លាយឡំនឹងស្នូរផ្ទុះគ្រាប់កក្រើកទាំងកណ្តាលថ្ងៃត្រង់ ហើយមានកម្លាំងនគរបាលត្រៀបត្រា ជាមួយរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បាញ់ទឹកពន្លត់តែមិនអាចចូលទៅជិតបានឡើយ ព្រោះតែមានគ្រាប់ស្ដុកទុកនៅកន្លែងនោះផ្ទុះឡើងជាបន្ត បន្ទាប់។
ប្រភពបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ នគរបាលទទួលបទបញ្ជាបោសសំអាតក្នុងបរិវេណកន្លែងធ្វើការងារបានដុត ស្មៅ ហើយអ្នកខ្លះនិយាយថាមានគេលួចដុតឃ្មុំនៅខាងក្រោយជញ្ជាំងកន្លែង ធ្វើការនៅពេលឈប់សម្រាកថ្ងៃត្រង់ និងក៏មានមន្ត្រីវេនប្រចាំការផងដែរតែហាក់ដូចជាធ្វេសប្រហែស ទើបបណ្តាលឱ្យកើតឡើងយ៉ាងនេះ។
មន្ត្រីនគរបាលនិយាយឱ្យដឹងថាមូលហេតុឆេះដោយសារ ទុហ្សេខ្សែភ្លើង។ ប៉ុន្តែអ្នកខ្លះសង្ស័យថាមកពីមូលហេតុផ្សេងទៅវិញទេ។ សំភារៈត្រូវខូចខាតទាំងស្រុងក្នុងនោះមានគ្រាប់បែកដៃចំនួន១កេះ គ្រាប់បេធុន៤០ជាង១០គ្រាប់ក្នុងនោះមានផ្ទុះចំនួន៤គ្រាប់។ គ្រាប់បេផ្សេងទៀតដែលមិនផ្ទុះដោយសារគេបានដោះគីបចេញ និងមានគ្រាប់មីនតោនទៀតផង។កាំភ្លើងប្រភេទអាកាប្រមាណជាង៥០០ដើម ក្នុងនោះភាគច្រើនជាកាំភ្លើងចាស់។ ក្រៅពីនោះមានកុំព្យូរទ័រ និងម៉ាស៊ីនព្រីនធ័រឯកសារមួយចំនួនទៀតមិនអាចយក
បានឡើយ។ ផ្ទះប្រជាពលរដ្ឋនៅជិតនោះនិងមនុស្សមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេក្នុងហេតុការណ៍ន េះ។
លោកទូចសំអុលស្នងការរងទទួលបន្ទុកការិយាល័យ ស្ថិតិនិងអគ្គីភ័យមានប្រសាសន៍ថាមន្ត្រីរបស់គាត់នៅជាប់ឃុំក្នុង បន្ទប់ បន្ទាប់មកយើងបានជួយទម្លុះបង្អួច ឱ្យរត់ចេញតាមផ្នែកខាងក្រោយទាន់ពេល។មូលហេតុផ្សេងលោកមិនអាច និយាយប្រាប់បានទេ៕
http://www.kampucheathmey.com/local-...-10-34-34.html