ព្រំដែន​​ព្រះវិហារ​ ៖ ទាហាន​​សៀម​ឈ្លាន​ពាន​នៅតែ​​គឃ្លើន​ប៉ុនប៉ង​​បញ្ឆេះ​សង្គ្រាម​​ជាមួយ​ កម្ពុជាដដែលជា​ដដែល​​​ ដូច​យ៉ាង​​នៅ​វេលាម៉ោង​​ប្រមាណ​​៦​និង​​៣០នាទី​ថ្ងៃទី​១០ ​កុម្ភៈ ២០១១ ​ម្សិលមិញ​​​នេះ​ទ័ពសៀម​​ឈរជើង​ខ្សែ​ត្រៀម​​​ជួរ​មុខ​​បាន​បាញ់​​កាំ​ភ្លើង​ ​ប្រភេទ A.K46 និង M79 ជា​ច្រើន​​​គ្រាប់​ទៅលើ​ខ្សែ​​ត្រៀម​​របស់កង​​ទ័ព​​កម្ពុជា ​ត្រង់ចំណុច​​អូរចាក់ច្រែង​ទឹកដី​កម្ពុជា ​បង្ក​ឱ្យ​​ទ័ព​​កម្ពុជា​មាន​ការព្រួយបារម្ភ​​​បំរុងនឹង​​តបត​វិញ​ផងដែរ ​តែខណៈ​​​នោះ​កង​ទ័ព​កម្ពុជាសុខ​ចិត្ត​​​រក្សា​ភាព​ស្ងាត់ស្ងៀម ​មិន​​តបត​​វិញទេ ​ហើយ​បន្តិច​នោះ​ក៏ស្ងាត់ទៅវិញ ។

កាលពី​​​​វេលាម៉ោង​​៩ព្រឹកថ្ងៃទី​​​១១​ កុម្ភៈ ២០១១ នេះដែរ ​លោកវរសេនីយ៍​​​ចាន់ សុឃុន ​ហៅ​ការ៉េ​​២ មេ​បញ្ជាំ​ការ​​វរ​​សេនាតូច​​លេខ​​៣៨២ ​នៃកង​​ពល​តូច​អន្តរាគមន៍​​លេខ​៨ ប្រចាំ​ការ​​​តំបន់​ភ្នំទ្រព្យ​​បាន​ឱ្យ​ដឹង​តាមទូរស័ព្ទ​ថា នៅ​មុខ​ខ្សែ​ត្រៀម​​ជួរមុខ​ភ្នំ​​ទ្រព្យ​ទ័ព​​សៀម​​ជា​ប្រចាំ​​តែង​តែ​​គប់​ ​​គ្រាប់​​បែក​រំខាន​​ទ័ព​​កម្ពុជា​ជាញឹកញាប់​​នា​វេលាម៉ោង​​៦​ទៅម៉ោង​​​៧​ យប់​​​ជា​សញ្ញា​​​ញុះញង់​​ឱ្យ​ទ័ព​​​កម្ពុជា​​​តប​ត​ តែទោះ​​ជា​យ៉ាង​ណា​​ ទ័ព​​កម្ពុជា​ឈរជើង​​​មុខ​ភ្នំទ្រព្យ​​​មិនតបត​ទេ ល្គឹក​ណា​​ទ័ព​​សៀមធ្វើ​​ព្យុះធ្វើ​ភ្លៀង​រហូតដល់​ដំណាក់កាល​​ចុងក្រោយ​​​​ ទើប​ទ័ព​កម្ពុជា​​​តប​​ត​ទៅវិញ ។​

តាមប្រភពព័ត៌មាន​​​ពី​មន្ត្រី​​យោធា​ប្រចាំ​​លើ​ ប្រាសាទ​ព្រះវិហារ​​​បាន​ឱ្យ​​ដឹង​អំពីស្ថាន​ការណ៍​​យោធា​នៅ​​លើតំបន់​ ប្រាសាទព្រះវិហារ​​​នា​វេលា​ ​​ព្រឹក​ម៉ោង​​១១ ថ្ងៃ​​​ទី​១១ កុម្ភៈ ​នេះថា ​តំបន់​ប្រា សាទ​ព្រះវិហារ​​មិន​​មានអ្វីកើតឡើង​​ទេ គឺ​មាន​សភាព​ស្ងាត់​ស្ងៀម ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​​កង​ទ័ព​​កម្ពុជា​​​ឈរ​ជើង​​នៅតំបន់​​នោះ ​នៅតែ​ប្រុង​ជើង​ការណ៍ជានិច្ច​​ ដើម្បី​ប្រយុទ្ធ​​​ប្រឆាំង​​ទាហាន​​សៀម​​ឈ្លាន​ពាន​​ការពារទឹកដី​មាតុ​ភូមិ​ ​អង្គរ ៕​

http://kohsantepheapdaily.com.kh/art...11-002222.html